ខេត្តបន្ទាយមានជ័យ៖ បុគ្គលិកក្រុមហ៊ុនអគ្គិសនីអានកូ ម្នាក់ ឡើងតខ្សែបណ្ដាញអគ្គិសនី ត្រូវចរន្តឆក់ស្លាប់លើបង្គោលភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង០០នាទីនាទីរសៀលនៅថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២០ នៅចំណុចលើបង្គោលភ្លើង ជាប់ផ្លូវបេតុង ខាងលិចវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

សាកសពឈ្មោះ ឈិន សាវុធ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងភ្លើងខាងតបណ្តាញ រស់នៅភូមិកោះស្នួន ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
មុនពេលកើតហេតុ ខាងក្រុមហ៊ុនអគ្គិសនី អានកូ បានចាត់បុគ្គលិកចំនួន៦នាក់ ឲ្យទៅតបណ្តាញជូនអតិថិជន នៅក្រោយវត្តផ្សារកណ្តាល ដោយក្នុង១បង្គោល មានគ្នា២នាក់ ។ ពេលនោះជនរងគ្រោះ ឈ្មោះ ឈិន សាវុធ និងឈ្មោះ ចក់ សីហា លើបង្គោលភ្លើងកើតហេតុ ស្រាប់តែជនរងគ្រោះ ត្រូវចរន្តភ្លើងឆក់និង បណ្តាលឲ្យស្លាប់លើបង្គោលភ្លើងនោះតែម្តង ៕