ក្លិប​តោ​ខៀវ Chelsea ជា​ក្រុម​ខ្លាំង​លំដាប់​កំពូល​មួយ​ប្រចាំ​ក្របខ័ណ្ឌ English Premier League និង​សំបូរ​កីឡាករ​ដែល​មាន​គុណភាព​លំដាប់​ពិភពលោក ។ ថ្មី​ៗ​នេះ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Goal បាន​ស្រង់​បញ្ជី​ឈ្មោះ​កីឡាករ​មួយ​ចំនួន​ដែល Chelsea បាន​លក់​ចេញ​ហើយ​អង្គុយ​ស្តាយក្រោយ​ជា​ខ្លាំង​ក្នុង​ការ​សម្រេចចិត្ត​លក់​កីឡាករ​ទាំងនោះ ។

1- Kevin De Bruyne

ខ្សែបម្រើ​ប្រយុទ្ធ​រូប​នេះ​ត្រូវ​បាន Chelsea ទិញ​ពី​ក្លិប Genk កាលពី​ឆ្នាំ​២០១២ ដោយ​បាន​បង្ហាញខ្លួន​ឲ្យ​ក្លិប​តោ​ខៀវ​បាន​តែ​៣​ប្រកួត​ប៉ុណ្ណោះ​។ ក្រោយមក Chelsea បាន​ឲ្យ​ក្លិប Werder Bremen ខ្ចី​ជើង មុន​ពេល​ដែល​ក្លិប Wolfburg ទិញ​ផ្តាច់​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ក្លិប Manchester City ក៏​ទិញ​មក​រួម​ក្រុម​ដោយសារ​ទម្រង់​លេង​ដ៏​ល្អ​របស់​គេ​។

2- Romelo Lukaku

ក្លិប Chelsea បាន​បង្កើត​កំហុស​ដ៏​ធំ​មួយ​ដោយ​ឲ្យ​កីឡាករ​ជើង​ស៊ុត​រូប​នេះ​ចាកចេញ​ទៅ Everton ។ ក្រោយមក Chelsea ក៏​ព្យាយាម​ទិញ​តារា​ឆ្នើម​រូប​នេះ​មក​រួម​ក្រុម​វិញ​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​ក្លិប Manchester United ទិញ​បាន​មុន ខណៈ​បច្ចុប្បន្ន​ជម្រើសជាតិ​ប៊ែ​ល​ហ្សិ​ក​កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ក្រប​ខណ្ឌ Serie A ដោយ​ជ្រកកោន​ជាមួយ​ក្រុម Inter Milan​។

3- Mohamed Salah

Salah បង្ហាញខ្លួន​ឲ្យ Chelsea បាន​តែ​៣​ប្រកួត​ប៉ុណ្ណោះ​បន្ទាប់​ពី​ទិញ​រូបគេ​ពី​ក្លិប Basel ។ បន្ទាប់​មក Chelsea ក៏​លក់​រូបគេ​ឲ្យ​ក្លិប Roma នៅ​ពេល​នោះ​ឯង​ដែល Salah ឡើង​ជើង​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ផ្លាស់​មក Liverpool ដោយ​បាន​ឈ្នះ​ពាន​ជា​ច្រើន​ជាមួយ​ក្លិប ។

4-Arjen Robben

កីឡាករ​រូប​នេះ​ត្រូវ​បាន Chelsea ទិញ​មក​រួម​ក្លិប​កាលពី​អាយុ​២០​ឆ្នាំ​ដោយ​បាន​ឈ្នះ​ពាន Premier League បាន​២​ដង​ជាមួយ​ក្លិប​ផង​ដែរ​។ តែ​រូបគេ​ត្រូវ​បាន​ក្លិប Chelsea លក់​ឲ្យ Real Madrid មុន​ពេល​ទៅ​រួមរស់​ជាមួយ Bayern Munich ក្នុង​នាម​ជា​កីឡាករ​កំពូល​របស់​ក្លិប ។

5-Juan Mata


នៅ​ពេល​ដែល​ក្លិប Chelsea លក់ Mata ឲ្យ Man Utd នៅ​ឆ្នាំ​២០១៤​នោះ មានការ​ខឹងសំបារ​ជា​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ ដោយ​កីឡាករ​រូប​នេះ​ជា​អ្នក​នាំ​លេង​ដ៏​សំខាន់​របស់​ក្លិប​នៅ​ពេល​នោះ ។

6-Namanja Matic

Matic ជា​កីឡាករ​អ្នក​នាំ​លេង​នៅ​តំបន់​បម្រើ​ការពារ​របស់ Chelsea ដ៏​សំខាន់​ម្នាក់ ប៉ុន្តែ​ត្រូវ​បាន​ក្លិប​លក់​ឲ្យ​ក្រុម​គូប្រជែង Man Utd នៅ​ឆ្នាំ​២០១៧ ដោយ​ត្រូវ​បាន​អ្នកគាំទ្រ​រិះគន់​យ៉ាង​ខ្លាំង ។

7- Daniel Sturridge

Chelsea មិនសូវ​ដាក់​កីឡាករ​រូប​នេះ​ឲ្យ​លេង​ជា​ជម្រើស​ទី​១​ច្រើន​នោះ​ទេ ប៉ុន្តែ​រូបគេ​បាន​ក្លាយជា​តួរ​សំខាន់​ម្នាក់​ពេល​ផ្លាស់​មក Liverpool ដោយ​បាន​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ពាន Champions League នៅ​រដូវ​កាល​មុន​ផង​ដែរ ។

8- Filipe Luis

កីឡាករ​រូប​នេះ​មក​ចូលរួម​ជាមួយ Chelsea បាន​តែ​មួយ​រដូវ​កាល​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៤ ដោយ​បាន​បង្ហាញ​ទម្រង់​លេង​មិន​អន់​នោះ​ទេ​ឲ្យ​ក្លិប ប៉ុន្តែ​ត្រូវ​បាន Chelsea លក់​ឲ្យ​ក្លិប At Madrid វិញ​នៅ​ឆ្នាំ​២០១៥ ៕