រាជធានី​ភ្នំពេញ ៖ លោក សេង សុ​វ​ណ្ណា​រ៉ា អតីត​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​រសៀល ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នេះ ពាក់ព័ន្ធ​ករណី​រំលោភ​ដី​រាប់​សិប​ហិ​កតា នៅ​ខេត្តមណ្ឌលគិរី ។

បើ​តាម​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​អោយ​ដឹង​ថា លោក សេង សុ​វ​ណ្ណា​រ៉ា ត្រូវ​បាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឃាត់ខ្លួន​នៅ​រសៀល​នេះ នៅ​ពេល​ចូល​ទៅ​បំភ្លឺ ករណី​រំលោភ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ប្រមាណ​១​ពាន់​ហិ​កតា នៅ​ខេត្តមណ្ឌលគិរី ។

ពេល​នេះ​លោក សេង សុ​វ​ណ្ណា​រ៉ា កំពុង​ស្ថិត​នៅ​ដំណាក់កាល​ស៊ើបសួរ​របស់​ស្ថាប័ន​អយ្យការ ដែល​រឿងរ៉ាវ​លម្អិត​យ៉ាងណា​នោះនឹងផ្សាយជូនជាបន្ត ។

សូម​ជម្រាប​ថា កន្លង​មក​លោក សេង សុ​វ​ណ្ណា​រ៉ា ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្តមណ្ឌលគិរី បាន​កើត​មាន​ឡើង​បន្តបន្ទាប់ ពាក់ព័ន្ធ​ការ​រំលោភ​យក​ដី​រដ្ឋ​ប្រមាណ​១​ពាន់​ហិ​កតា ស្ថិត​នៅ​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ៕