រាជធានីភ្នំពេញ ៖ អនុវត្តតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការហាមឃាត់មិនអនុញ្ញាតឲ្យដំណើរការនូវរាល់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ិនធើរណេត អនឡាញក្នុង និងក្រៅប្រទេស សំដៅចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធរណៈ និងរបៀបរៀបរយសង្គម។ នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្រាវជ្រាវកំណត់ឃើញ និងបានចាត់វិធានការបិទខ្ទប់ល្បែងស៊ីសងអនឡាញចំនួន៦។

វេបសាយ ល្បែងស៊ីសងទាំង៦ ដែលបានបិទរួមមាន៖ ទី១-គេហទំព័រ www.v89bet.com , ទី២-គេហទំព័រ www.ibc2888.com , ទី៣-គេហទំព័រ www.sbc369.net , ទី៤-គេហទំព័រ www.asb365.com , ទី៥-គេហទំព័រ www.a28bet.com និងទី៦-គេហទំព័រ www.afb1188.com ។
ទន្ទឹមនឹងនេះលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យនាយកដ្ឋានកណ្តាលសន្តិសុខ បន្តធ្វើការស្រាវជ្រាវរកជនដែលនៅពីក្រោយល្បែងស៊ីសងអនឡាញទាំង៦ខាងលើ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕