ភ្នំពេញ៖ សំណួរខាងលើនេះត្រូវបានអ្នកពិសាស្រាបៀរឧស្សាហ៍សួរគ្នាមុននឹងគាស់ក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ដោយសារតែរង្វាន់ពីស្រាបៀរមួយនេះមានច្រើនសន្ធឹកសន្ធាប់ រាប់ចាប់ពីរថយន្ត Porsche ស៊េរីទំនើបចុងក្រោយ រហូតដល់ទឹកប្រាក់សុទ្ធ៥០លានរៀល ៥លានរៀល និងរងា្វន់ជាច្រើនទៀត។ ប្រសិនបើមិនបាននិយាយគ្នាមុនទេ មុខជាត្រូវចែកស្មើមិនខាន។

តួយ៉ាង លោក កង ផល្លី អាជីវករលក់នាឡិកាដៃតាមអនឡាញ ឲ្យដឹងថា៖ «ឥឡូវនេះ ខ្ញុំមិនទាន់ដឹងថា ត្រូវបែងចែកយ៉ាងម៉េចនៅឡើយទេ ព្រោះខ្ញុំជាអ្នកចេញលុយទិញស្រាបៀរប៉ាវពួកគាត់ពិសាទាំងអស់ ហើយបងប្អូនម្នាក់ជាអ្នកគាស់ឈ្នះរង្វាន់នេះ»។

លោកបន្តថា៖ «ជម្រើសល្អបំផុតនៅពេលនេះ គឺមានតែបែងចែកគ្នាខ្លះ ម្នាក់មួយចំណែកៗតែប៉ុណ្ណោះ ព្រោះពួកយើងអត់បាននិយាយគ្នាមុន។ ហើយចំណែកដែលខ្ញុំទទួលបាន នឹងយកទៅធ្វើផ្ទះមួយនៅលើដីកេរប្រពន្ធរបស់ខ្ញុំនៅឯស្រុកកំណើតខេត្តកំពង់ចាម»។

នេះជាមេរៀនមួយសម្រាប់អ្នកពិសាស្រាបៀរ កម្ពុជា ទាំងអស់គ្នា គប្បីនិយាយគ្នាមុននឹងគាស់ក្រវិលកំប៉ុង ព្រោះឱកាសនៃការឈ្នះរង្វាន់ធំពីស្រាបៀរមួយនេះគឺមានច្រើន ៕

ពិសាដោយការទទួលខុសត្រូវ!