រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តជ្រាបហើយ ឡេង មុនីរចនា គឺជាតារាចម្រៀង និងសម្តែងជើងចាស់ម្នាក់ ដោយសារប្រជាប្រិយភាព និងមហាជនទទួលស្គាល់អស់រយៈពេលជាច្រើនឆ្នាំ តែដឹងអី ! ក្រោយពីតារាចម្រៀងជើងចាស់បាត់មុខពីសិល្បៈ ស្រាប់តែនាងបានក្លាយជាមន្ត្រីរាជការ ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ។

យោងតាមហ្វេសប៊ុក Leng Moni Rachana ដែលបានបង្ហោះ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មានខ្លឹមសារថា «អគុណគ្រប់យ៉ាង ដែលយកប៉ានឹងក្រុមគ្រួសារមក suprice ថ្ងៃតាំងស៊ុបរបស់អូន ។ លាហើយភាពជាកូនសិស្ស👅🙏🏻👮 តែនឹកមិត្តៗខ្លាំង 🇰🇭💪🏻 # បណ្ឌិតសភានគរបាលកម្ពុជា # LYheang SC Voha Ya ១៩.៦.២០ »។

លុះក្រោយមក នៅថ្ងៃម្សិលមិញ ឡេង មុន្នីរចនា បានបង្ហោះសារបន្ថែមទៀតថា «ថ្ងៃទី១ នៃថ្ងៃបង្ហាញខ្លួននៅកន្លែងធ្វើការ ២នាក់ ស្រីលីន 👮💪🏻🇰🇭🙏🏻 hi guy first time for me go work at #បនក# #police#
️LYheang SC Voha YaYim ChanrithyNitta Both»៕

ដោយ ៖ ស៊ិន សុភាព