អាមេរិក៖ ក្រោយពីសិល្បការិនីអាមេរិកមួយចំនួនបានយកម៉ាស់សម្រាប់ពាក់ការពារឆ្លងជំងឺកូវីដ-១៩ មកធ្វើជាឈុតប៊ីគីនីស្លៀកពាក់ រួចបង្ហោះរូបភាពនៅលើបណ្តាញសង្គមមក ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងតែក៍មានបុរសៗខ្លះ និយាយបែបកំប្លែងថា៖« អ៊ីចឹងតើ! បានជាពេលពាក់ម៉ាស់ទៅចេះតែធុំក្លិនមហ៊ិសតុបៗ ពិបាកដកដង្ហើម»។

ពេលថ្មីៗនេះ សិល្បការិនីអាមេរិកមួយចំនួនបានយកម៉ាស់សម្រាប់ពាក់ការពារឆ្លងជំងឺកូវីដ-១៩ មកធ្វើជាឈុតប៊ីគីនីស្លៀកពាក់ រួចបង្ហោះរូបភាពនៅលើបណ្តាញសង្គម ក្នុងនោះសិល្បការិនីអាមេរិក គឺនាង DaVida Sal បានយកម៉ាស់ពេទ្យមកធ្វើជាអាវទ្រនាប់ និងខោលីអូ ឈរបង្ហាញម៉ូដជាសាធារណៈ នៅមុខហាងលក់សម្លៀកបំពាក់Trader Joe’s នៅទីក្រុង Los Angeles រដ្ឋ California ធ្វើឲ្យរងការរិះគន់យ៉ាងខ្លាំងពីមហាជន។

នាងDaVida បានបង្ហោះរូបភាពនិងសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង ដោយបានដាក់ចំណងជើងថា”The New AbNormal” ៖ ប្រសិនបើឲ្យពាក់ម៉ាស់ការពារហើយ ហេតុអ្វីចាំបាច់ត្រូវឈរគម្លាតពីគ្នា២ម៉ែត្រទៀត ? ហើយបើឈរឆ្ងាយពីគ្នាហើយ ហេតុអ្វីត្រូវពាក់ម៉ាស់ទៀត? បើអនុវត្តគម្លាត និងពាក់ម៉ាស់ហើយ ម្តេចក៏ដាក់បំរាមគោចរណ៍ទៀត?

ករណីនេះ មិនមែនកើតមានតែនៅអាមេរិក និងអឺរ៉ុប នោះទេ សូម្បីនៅក្នុងតំបន់អាស៊ី ក៏មានសិល្បការិនីមួយចំនួនបានយកម៉ាស់ពេទ្យមកធ្វើជាអាវទ្រនាប់ និងខោលីអូ ធ្វើដូចគ្នានេះ មកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដែ ដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ តែបើសិល្បការិនីខ្មែរយើងធ្វើបែបនេះ ច្បាស់ជាស៊យធំហើយ៕