យោងតាមប្រភពព័ត៌មានដេលី ម៉េលចេញផ្សាយកាលពីថ្ងៃ សុក្រទី ១២ មិថុនា ២០២០ បានអោយដឹងថា កីឡាករខ្សែការពារ Virgil van Dijk របស់ក្លឹប ហង្សក្រហម Liverpool នឹងក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ របស់ក្លិបនៅពេលបន្តបន្តកុងត្រាថ្មីរយៈពេល៥ឆ្នាំបន្ថែមទៀត។

ប្រភពព័ត៌មានខាងលើនោះបានអោយដឹងទៀតថាក្រៅពីកុងត្រារយៈពេល៥ឆ្នាំខ្សែការពារសញ្ជាតិហូឡង់នឹងទទួលបានប្រាក់ឈ្នួលជាង២៧ម៉ឺនក្នុងមួយសប្តាហ៍ច្រើនជាងប្រាក់ឈ្នួលបច្ចុប្បន្នដែលមានចំនួន២២ម៉ឺនក្នុងមួយសប្តាហ៍ ហើយបើសរុបទាំង៥ឆ្នាំ មានតម្លៃខ្លួនជាង ៧២លានដុល្លារ។

មុនពេលឈានដល់កិច្ចព្រមព្រៀងខាងលើ ខ្សែការពាររូបនេះ ត្រូវបានក្លិបអ្នកមានបារាំង Paris SG ដាក់សំណើចង់យករូបគេទៅកាន់ទឹកដី Parc des Princes នៅរដូវក្តៅខាងមុខនេះដែរ។
បើយោងតាមកាសែត The Sun បានរាយការណ៍ថា van Dijk បានបដិសេធថា រីករាយរួមរស់ជាមួយក្រុម Liverpool បន្តទៀត។

សូមរំលឹកជូនថា Virgil van Dijk បានផ្លាស់ពីក្រុម Southampton មកចូលរួមជាមួយ Liverpool កាលពីខែធ្លូ ឆ្នាំ២០១៧ ក្នុងតម្លៃកំណត់ត្រា៩៤លានដុល្លារ។នៅជាមួយក្លឹបនេះធ្លាប់បង្ហាញចំនួន ១១៣ប្រកួតនិងស៊ុតបាល់បញ្ចូលទីបាន ១១គ្រាប់ ៕By kbn007