រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តដឹងស្រាប់ហើយ កាលពីម្សិលមិញ តារាសម្តែងអ៊ឹម ជីវ៉ា បានឈ្លោះប្រកែកគ្នាជាមួយតារា Tik Tok សុខា បែកផ្សែងនៅក្នុងហាងផឹកស៊ីមួយកន្លែង ហើយលោកអ៊ឹម ជីវ៉ា បានយកវីដេអូនោះ មកបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

ដោយឡែក លោកផែង វណ្ណៈ បានបង្ហោះសារ កាលពី១៦ម៉ោងមុន នៅលើផេក Pheng Vannak News មានខ្លឹមសារថា «សំរាមពិតអាចកែច្នៃធ្វើជី ឬបំប្លែងទៅជាថាមពលប្រើបាន តែបើមនុស្សសំរាមកែច្នៃអត់បានទេ សូមជ្រាប ! បើមិនជឿកុំប្រមាថ ! រាត្រីសួស្ដីបាទ!»។
សូមបញ្ជាក់ថា កាលពីម្សិលមិញ តារាសម្តែង អ៊ឹម ជីវ៉ា បានបង្ហោះវីដេអូ ឈ្លោះគ្នាជាមួយតារាTik Tok សុខា នៅក្នុងហាងផឹកស៊ីមួយកន្លែង ដោយភ្ជាប់ជាមួយសំណេរថា « មិនចង់បកស្រាយច្រើនទេ តែមើលវីដេអូនេះហើយពិចារណាតាមការគួចុះ ! តែស្តាយចិត្តមិនគួណាធ្វើបុណ្យខុសមនុស្ស😔ហើយ មិនគួណាជួយសត្វក្រពើ ដែលជិតងាប់អោយឡើងលើគោក តែបែជាមើលគុណ ជួយចំសត្វតិរិច្ឆានសោះ ខំជួយស្រោចស្រង់វាពីកន្លែងអត់ឃ្លាន ទីបំផុតវាសងគុណយើងវិញបែបនេះ ! ខ្ញុំរាងហើយ កុំជួយសត្វក្រពើ 👎ជយមនុស្សឈើកោងវ័រព័ទ្ធមនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត»👎 ។

នៅថ្ងៃនេះ លោក អ៊ឹម ជីវ៉ា បានបង្ហោះសារទៀតថា «មួយជីវិតខ្ញុំសាងតែអំពើល្អទេ ហើយក៏មិនដែលចង់តោង ឬចង់បានស៊ីកម្លាំងញើសឈាម ឬចង់បានផលប្រយោជន៍ពីអ្នកណាមួយឡើយ ខ្ញុំជួយអ្នកណាក៏ដោយ គឺជួយចេញពីចិត្តដោយភាពស្មោះត្រង់បរិសុទ្ធ មនុស្សកើតមកសំរាប់ស្លាប់ទៅវិញពេលនៅមានជីវិត កុំលោភលន់ កុំច្រណែនឈ្នានីសអ្នកដទៃ កុំបំបែកបំបាក់ កាប់សម្លាប់អ្នកណាអោយគេឈឹចាប់ ដើម្បីផលប្រយោជន៍ខ្លួនឯង ! ខ្ញុំជឿជាក់លើអំពើល្អរបស់ខ្ញុំ អំពើល្អមិនសាបសូន្យឡើយ ។
ជួយផ្តល់កម្លាំងទឹកចិត្តអោយខ្ញុំផង ខ្ញុំសុំទោសគ្រប់បែបយ៉ាងដែលខ្ញុំជួយមនុស្សខុស បងប្អូន Facebook ណាចង់ជេរខ្ញុំ ដៀលខ្ញុំ ខ្ញុំទទួលទាំងអស់ខ្ញុំមិនខឹងទេ បងប្អូនដៀលជេរខ្ញុំមកចុះ ខ្ញុំសុំទោសបងប្អូនមិត្ត Facebook ពេលនេះខ្ញុំបាក់កម្លាំងចិត្ត និងហត់ផ្លូវកាយផ្លូវចិត្តណាស់ ខ្ញុំសុំទោសបងប្អូនFacebook ទាំងអស់គ្នា ។ សូមបងប្អូនទទួលការរាប់អានពីខ្ញុំផង ដោយក្តីគោរពស្រលាញ់អំពីខ្ញុំបាទៈ អ៊ឹម ជីវ៉ា»៕

សូមប្រិយមិត្តទស្សនាវីដេអូ ដែលអ៊ឹម ជីវ៉ា ឈ្លោះគ្នាជាមួយតារា Tik Tok សុខា ក្នុងហាងផឹកស៊ី ដូចខាងក្រោម៖