ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប ខេត្តបាត់ដំបង ដោយមានការសហការជាមួយ មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្ត បានត្រួតពិនិត្យឃើញសាច់មាន់ និងគ្រោងឆ្អឹងមាន់ខូចគុណភាពចំនួន៧១ថង់ និង៤០កេស សរុបចំនួន ១ ១៩០គីឡូក្រាម ស្ថិតនៅក្នុងឃុំតាគ្រៀម ស្រុកបាណន់ ។

ក្រោយពីការត្រួតពិនិត្យ មន្រ្តីមានសមត្ថកិច្ចបានយកសាច់មាន់ និងគ្រោងឆ្អឹងខូចគុណភាពទាំងនោះ មករក្សាទុកនៅស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕