ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ថ្មីៗនេះ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនថែទាំងសុខភាព RF3 World Cambodia បានដឹកនាំក្រុមការងារ ចុះទៅធ្វើការសំណេះសំណាល និងសួរសុខទុក្ខ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងកងកម្លាំងឈរជើងការពារព្រំដែន នៅទីបញ្ជាការផ្នែកសឹករងជាំក្សាន្ត ។

ក្នុងកម្មវិធីនេះដែរ ក្រុមហ៊ុន RF3 World Cambodia បានឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនដូចជាៈ សុីទែនទឹក២០០០លីត្រ ចំនួន១, សុីទែនទឹក ១៥០០លីត្រចំនួន១, សុីទែនទឹក១០០០លីត្រ ចំនួន២, អង្ករចំនួន៥០បេ, មី៤០កេស, ត្រីខ២កេស, ទឹកត្រី២០យួរ , ទឹកសុីអ៉ីវ ៥កេស, ទឹកសុទ្ធ៨០យួរ, ធុងប៉េត្រូ២៧ធុង, ទុយោជ័រលេខ២៧=៥០ដើម, វ៉ាន១០, ថវិកាក្នុងម្នាក់ ចំនួន១០,០០០៛, ម៉ូតូ២គ្រឿង, ម៉ាសុីនវាស់សម្ពាធឈាម២គ្រឿង, ប្រដាប់តេស្ដឈាម២គ្រឿង , អាល់កុល៣០លីត្រ ដបសំរាប់បាញ់ ចំនួន១០, ប្រដាប់វាស់កម្ដៅ ចំនួន២, មេម៉ូរីតេស្ដឈាម៦ប្រអប់, ស្រាបៀរ២០កេស ។


បន្ទាប់ពីចប់កម្មវិធី ឯកឧត្តម មេបញ្ជាការ បានជូនដំណើរសមាជិកក្រុមហ៊ុនទាំងអស់ ទៅទស្សនាតំបន់ប្រវត្តិសាស្រ្ដយោធា ផ្ទះតាម៉ុកដែលមានទីតាំងស្ថិតនៅក្បែរនោះផងដែរ ។