រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជើង​ចាស់​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​បាន​ធ្វើការ​ឡាយ​បន្ត​ផ្ទាល់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កន្លង​ផុត​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ពេល​អ្នក​តារា​ស្រី​ជើង​ចាស់​រូប​នេះ​ត្រូវ​បាន​នារី​ម្នាក់​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍ និង​សម្លុត​កុំឱ្យ​ដាក់​ពាក្យបណ្តឹង ។

តាម​ប្រភព​ពាក្យបណ្តឹង​ដែល​ប្តឹង​ទៅ​កាន់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ អ្នក​ដែល​ដាក់​ពាក្យបណ្តឹង​មានឈ្មោះ រស់ សោ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​អាសយដ្ឋាន​ផ្ទះ​លេខ ៨៣៨ ផ្លូវលំ​៧៧BT ស្ថិត​ក្នុងភូមិ​ចំរើន​ផល​២ សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពាក្យបណ្តឹង អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ត្រូវ​នារី​ខាងលើ​ប្តឹង​ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​សម្លុត​កុំឱ្យ​ដាក់​ពាក្យបណ្តឹង​» ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២០ រហូត​ដល់​បច្ចុប្បន្ន ។ ជុំវិញ​ករណី​នេះ​ដែរ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​នោះ​ទេ ៕

អត្ថបទដោយ ៖ សំណាង