រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២០​នេះ ម៉ាស៊ីន​កាយ និង​ប្រមូល​សំរាម​ដោយ​ស្វ័យប្រវត្តិ​ទី​៤ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ នៅ​តំបន់​ផ្សារ​កណ្តាល សម្រាប់​ច្រោះ​យក​កាក​សំណល់​សំរាម ពី​បំពង់​បង្ហូរទឹក​មុន​នឹង​ហូរ​ទៅ​កាន់​ទន្លេ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ម៉ាស៊ីន​កាយ និង​ប្រមូល​សំរាម​ស្វ័យប្រវត្តិ​ទី​២ នៅ​ស្ថានីយ​បូមទឹក​ព្រះ​គ​ន្ល​ង់ ក៏​ត្រូវ​បាន​បញ្ចប់ ហើយ​ម៉ាស៊ីន​នៅ​៣ ទីតាំង​ផ្សេង​ទៀត ក៏​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ ។

ជាមួយ​គ្នា​នោះ លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ថ្លែងអំណរគុណ​ដល់​បុគ្គលិក​កម្ពុជា​ជា​ច្រើន និង​អ្នកជំនាញ​ជប៉ុន ដែល​បាន​ធ្វើការ​លើ​គម្រោង​នេះ ។

ស្ថានទូត​ជប៉ុន ក៏​បាន​អរគុណ​សម្រាប់​ការ​បន្ត​ចូលរួម​សហការ​របស់​លោក លោកស្រី​ដើម្បី​កាត់​បន្ថយ​សំរាម នៅ​រាជធានី​ភ្នំពេញ ៕