រាជធានីភ្នំពេញ៖ តារាចម្រៀង លោក ខាន់ ជេម ត្រូវមហាជនទទួលស្គាល់ថា មានទឹកដមសំឡេងពីរោះរណ្តំ ដែលដក់ជាប់អារម្មណ៍អ្នកស្តាប់មិនចេះជិនណាយ ជាពិសេសនោះ គឺបទមនោសញ្ចេតនាតែម្តង មានដូចជាបទ “របាំចងស្នេហ៍”, “សម្រែកបេះដូង”, “ស្តាយក្រោយ” និងមានបទចម្រៀងទៀត ។

ក្រោយពីសាងកេរ្តិ៍ឈ្មោះល្បីល្បាញជាអ្នកចម្រៀងលំដាប់កំពូល តារាចម្រៀងរូបនេះ ក៏រកប្រាក់បានច្រើនកប់ក្តោងដែរ រហូតលោកមានលទ្ធភាពដូររថយន្តដ៏ថ្មីសន្លោងស៊េរីទំនើបផុតលេខ មានតម្លៃរាប់ម៉ឺនដុល្លារ។

តារាចម្រៀង ខាន់ ជេម បានបង្ហោះរូបថតជាមួយរថយន្តទើបទិញថ្មីចំនួន២សន្លឹក កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ភ្ជាប់ជាមួយនឹងសំណេរថា ”ស្វាគមន៍សមាជិកថ្មី ហេងៗណា”៕