ភ្នំពេញ៖ យុវជនម្នាក់ដែលបានលោតពីលើស្ពានឆ្លងនៅផ្សារទំនើប អូឡាំព្យា បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗនោះ ត្រូវបានគេស្គាល់ មានឈ្មោះថា ក្រិច ទិត្យវាសនា ។ ប្អូនប្រុសជនរងគ្រោះអះអាងថា បងប្រុសរបស់ខ្លួនលោតសម្លាប់ខ្លួនដោយសារតែជំងឺបាក់ទឹកចិត្ត។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Makara Krech ដែលត្រូវជាប្អូនរបស់ជនរងគ្រោះ បានបង្ហោះសារថា៖«បងប្រុសខ្ញុំគាត់ឈ្មោះ ក្រិច ទិត្យវាសនា បងប្រុសរបស់ខ្ញុំគាត់បានទៅចោលខ្ញុំហើយ សូមអោយបងទៅឲ្យបានសុខ កើតជាតិក្រោយ កុំអោយដូចជាតិនេះទៀតណាបង។ ដោយសារតែជំងឺបាក់ទឹកចិត្ត ទើបគាត់ទៅជាបែបនេះ…។ គាត់ស្លាប់នៅថ្ងៃទី 28/05/2020 ។ ពិធីបុណ្យសពធ្វើនៅវត្តប្ញស្សីកែវ នៅជិតផ្ទះរបស់ខ្ញុំ លេខទូរស័ព្ទទំនាក់ទំនង 098 837 555»។

អ្វីដែលធ្វើឲ្យរន្ធត់ចិត្តបំផុតនោះ មុននឹងលោតសម្លាប់ខ្លួនពីស្ពានឆ្លងអគារផ្សារ ទំនើបអូឡាំព្យា ជាន់ទី៥ បែបនេះ យុវជនរូបនេះបង្ហោះសារប្លែកៗ ក្នុងគណនីហ្វេសប៊ុករបស់ខ្លួនផ្ទាល់បានសរសេរសារជាច្រើនទាក់ទងជាមួយរឿងរ៉ាវស្នេហា និងការ ឈឺចាប់ជាច្រើន ឌូចជាថា៖ អ្នកណាដែលបំផ្លាញខ្ញុំនឹងធ្លាក់នរកទាំងអស់ ។ ខ្ញុំមិនអោយសុភមង្គលទៅស្រីៗដែលបានបំផ្លាញខ្ញុំតែ។ ស្រីៗដែលបំផ្លាញខ្ញុំសាកសមនឹងនរក ។ ផ្ដាំពួកអាល្ងង់ បើពួកហ្អែងចង់រស់នៅទៅអញមិនខ្វល់ទេ។

អញចង់សងសឹកពួកមីនរក ។ អញចង់ទៅភពអញវិញ កុំចាប់ដៃអញទៀត ។ ពួកមីហ្នឹងកំពុងវេទនាចិត្ត និងស្ដាយក្រោយ ព្រោះពួកង៉ែងអ្នកសាង។ ពួកង៉ែងសាអី ចាំអញស្រលាញ់ពួកង៉ែង ឬ ចាំចុយសាកសពអញ។ ពួកមីនរកង៉ែងមិនទាំងហ៊ានជួបអញនៅក្រៅផងសាងអាក្រក់ពេក តែខួរក្បាលពួកង៉ែងប្រាថ្នាអញ ពួកមីលាមកអាចម៍ ។ ខំនៅជិត ខំរាប់អានមីហ្នឹងបាននរកនៅក្នុងចិត្តទាំងនៅរស់នឹងងាប់ទៅ ។ ពួកមីលាមកអាចម៍ ជាពិសេសមីនរកនោះ បើង៉ែងការ អញអត់សងសឹកង៉ែង តែបើង៉ែងមិនការ ប្រយ័ត្នង៉ែង បើអញនៅយូរ។ ដោយសារមីហ្នឹងមានអ្នកងាប់ទៀត ។ ចងកងាប់មុន សំណាងណាស់ហ្អែង។ បើអញនៅយូរ អញមានលុយ អញមានឱកាស អញសងសឹកទាំងអស់អ្នកដែលបំផ្លាញការងារអញ។

កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា គេឃើញយុវជនរងគ្រោះ ដើរក្នុងទឹកមុខស្រងូតស្រង៉ាត់ និងដើរចុះឡើងនៅលើស្ពានអាគារផ្សារ អូឡាំព្យា ជាន់ទី៥ ។ មួយស្ទុះក្រោយមក គេឃើញរងគ្រោះបានលោតពីលើស្ពានជាន់ទី៥ចុះមកខាងក្រោម បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗតែម្ដង ៕