ឧត្ដរមានជ័យ៖ ខណ:កំពុងមានភ្លៀងធ្លាក់ បុរសម្នាក់បណ្ដើរឆ្កែទៅបាញ់សត្វនៅក្នុងព្រៃទាំងយប់ លុះរហូតព្រឹកឡើងមិនឃើញត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារនាំដើររក ស្រាប់តែឃើញដេកស្លាប់ ជាមួយឆ្កែ នៅខាងលិចភូមិ នៅវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោល ឃុំក្រសាំង ស្រុកចុងកាល់។

ជនរងគ្រោះឈ្មោះ រើត រៀន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកសម្រេច ឃុំក្រសាំង ស្រុកចុងកាល់ ។ មានប្រពន្ធឈ្មោះ ភ្លឿយ សុគុណ អាយុ២៣ឆ្នាំ។
មុនពេលកើតហេតុ វេលាម៉ោង៤រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ខណ:ពេលមេឃកំពុងភ្លៀង ជនរងគ្រោះបានបណ្ដើរឆ្កែ ដើរសំដៅទៅព្រៃបាត់ដើម្បីបបាញ់សត្វ ស្រាប់តែបាត់មួយយប់ មិនឃើញត្រឡប់មកផ្ទះវិញ រហូតដល់ព្រឹកឡើង ក្រុមគ្រួសារដើររក ស្រាប់តែឃើញដេកស្លាប់ នៅក្បែរឆ្កែ ដោយសារត្រូវរន្ទះបាញ់ស្លាប់ ទាំងមនុស្សទាំងឆ្កែនៅខាងលិចភូមិ ដោយសាកសពមានស្នាមខ្មៅ ដូចភ្លើងឆេះរោល និងសត្វឆ្កែដេកងាប់ក្បែរគ្នា។
ក្រោយពេលកើកហេតុ សមត្ថកិច្ចបានចេះទៅពិនិត្យ រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕