ថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសខេត្ត Nonthaburi បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីរកឃើញថា បុរសរូបនោះបានធ្វើសកម្មភាពលួចស្បែកជើងពីពលរដ្ឋក្នុងមូលដ្ឋាន ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានពាក្យបណ្ដឹងពីពលរដ្ឋមូលដ្ឋាន ដែលតែងតែបាត់ស្បែកជើងជាញឹកញាប់​ សមត្ថកិច្ចក៏បានឆែកកាមេរ៉ាសុវត្ថិភាព ដោយស្គាល់ពីអត្តសញ្ញាណរបស់ជនសង្ស័យ រួចហើយក៏ឈានទៅដល់ចុះចាប់ខ្លួននៅក្នុងផ្ទះរបស់ជនសង្ស័យតែម្ដង ។ ពេលចាប់ខ្លួននោះ សមត្ថកិច្ចក៏បានប្រមូលវត្ថុតាងជាស្បែកជើងចំនួន​ ១២៦គូ មានច្រើនពណ៌ និងច្រើនម៉ូដ ។

ជនសង្ស័យឈ្មោះ Theerapat Klaiya អាយុ ២៤ឆ្នាំ បានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចស្បែកជើងនេះអស់រយៈពេលជាង ២ឆ្នាំមកហើយ ហេតុផលតែមួយគត់គឺគាត់មាននិស្ស័យស្រឡាញ់ស្បែកជើង ។

ជាការពិត ស្បែកជើងគឺធ្វើឡើងសម្រាប់ពាក់ជាមួយជើង តែសម្រាប់ជនសង្ស័យ ខាងលើគឺលួចស្បែកជើងរបស់អ្នកជិតខាងយកទៅរួមរ័ក្សមេត្រី ហើយពេលណាដែលគាត់ពាក់ស្បែកជើងទាំងនោះចេញក្រៅ បានតែ ២ ទៅ ៣ម៉ោង គាត់ក៏ដោះស្បែកជើងនោះយកមកបោសអង្អែល ថើបថ្នាក់ថ្នម ដើម្បីបង្ហាញពីក្ដីស្រឡាញ់ដល់វា ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចក៏បានរកឃើញទៀតថា ជនសង្ស័យមិនត្រឹមតែលួចស្បែកជើងពីពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ​ ថែមទាំងទៅលួចនៅតំបន់ផ្សេងៗទៀតផង ៕
ប្រភព៖ rnews, webtintuc