ថៃ៖ បុគ្គលិកបច្ចេកទេសម្នាក់របស់ស្ថានីយវិទ្យុថៃ មួយ បានកាន់កាំភ្លើង២ដើមចូលមកក្នុងស្ថានីយវិទ្យុ ហើយបានធ្វើសកម្មភាពបាញ់សម្លាប់ប្រធានស្ថានីយវិទ្យុ និងមិត្តរូមការងារ២នាក់ទៀត ឲ្យស្លាប់នៅនិងកន្លែង ខណៈម្នាក់ទៀតរងរបួស។

ហេតុការណ៍បាញ់ប្រហារដ៍សាហាវឃោរឃៅនេះ បានកើតឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅស្ថានីយវិទ្យុមួយ ស្ថិតក្នុងខេត្ត Phitsanulok ភាគខាងជើងប្រទេសថៃ ។

ប៉ូលិសថៃ បានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះWim Sonsud ជាបុគ្គលិកបច្ចេកទេសរបស់ស្ថានីខាងលើ។ ជនដៃដល់បានប្រើប្រាស់កាំភ្លើងខ្លីពីរដើមចូលមកក្នុងស្ថានីយវិទ្យុ ហើយបានធ្វើសកម្មភាពបាញ់សម្លាប់ប្រធានស្ថានីយវិទ្យុ និងមិត្តរូមការងារ២នាក់ទៀត ឲ្យស្លាប់នៅនិងកន្លែង ខណៈម្នាក់ទៀតរងរបួស។

ក្នុងចំណោមជនរងគ្រោះដល់ជីវិតទាំង៣នាក់នោះ មានប្រធានវិទ្យុ លោក Sanit Butramangkul និងមិត្តរូមការងារជាមួយជនដល់ដល់២នាក់ទៀត។ក្រោយធ្វើសកម្មភាពបាញ់ប្រហាររួច ជនដៃដល់មិនបានរត់គេចទៅណានោះទេ គឺនៅរង់ចាំប្រគល់ខ្លួនឲ្យប៉ូលិសចាប់តាមសម្រួលតែម្តង។

ពេលនេះប៉ូលិសកំពុងតែបើកការស្រាវជ្រាវរកមូលហេតុដែលឈានដល់ការបាញ់ប្រហារយ៉ាងសហាវឃោរឃៅនេះហើយ៕