ភ្នំពេញ៖ ថ្មីៗនេះ ក្រោយពេលតារាហ្វេសប៊ុក ផែង វណ្ណៈ បង្ហោះសារមួយថា ព្រឹកម៉ិញLive គំរាមវ៉ៃក្បាលខ្ញុំនឹងវែកឆា យប់នេះ គ្រាន់តែខ្ញុំក្អកបន្តិចភ័យស្លន់ស្លោរកប៉ូលីសជួយ ហាស់ ហា ! មក តារាសម្ដែង អ៊ឹម ជីវ៉ា ក៍បានថ្លែងសារមួយតបទៅវិញថា មិនបានភ័យញ័រដូចកូនសត្វ ដូចគេនិយាយឬពត៌មានចុះឡើយ ! ប្រទេសមានច្បាប់ ពេលខ្លះកុំមានមោទនភាពថា ខ្លួនឯងអស្ចារ្យពេក មួយជីវិតខ្ញុំ ខ្ញុំមិនខ្លាចស្លាប់ទេ ព្រោះវាមុននិងក្រោយគង់តែស្លាប់ដូចតែគ្នាហ្នឹង ។

ប៉ុនហ្នឺងហើយ នៅតែមិនអស់ចិត្ត តារាសម្ដែង អ៊ឹម ជីវ៉ា បានថ្លែងសារបន្ថែមទៀតថា កូនម៉ែ! សូមកូនចូលចាំថា ពួកសំរាម កាកមនុស្សឬក៏មនុស្សឆ្កួត ក៏ប្រសើរជាងអាអត់ឆ្កួតហើយជាប់គុកដែរ អនុមោទនា ចង់តែសើច សុំទោស ហើយបានផ្ដាំផ្ញើថា សុខា ថ្ងៃក្រោយបើគេមកវៃបងដល់ផ្ទះឬត្រូវគេសម្លាប់បងប្អូនជួយមើលថែគ្រួសារបងផង ដោយសារតែប្អូន គេដៀលថាសុទ្ធតឬកាកមនុស្សមនុស្សសំរាម រហូតគេចង់តាមបងដល់ផ្ទះឬចង់សម្លាប់បងទៀត បងភ័យឡើងញ័រផ្លោកហើយ ពេលនេះបងភ័យពេកផឹកស្រាបៀអស់ជិត3យួហើយ។

ជម្លោះពាក្យសម្ដីនេះ បានកើតមានឡើងក្រោយតារាសម្ដែងអ៊ឹម ជីវ៉ា បានដឹកដៃតារា Tik Tok សុខា សុខា ចូលក្នុងវិស័យសិល្បៈមិនបានប៉ុន្មានផង លោកផែង វណ្ណៈ បានឡាយវីដេអូថា តារា Tik Tok សុខា សុខា ជាតារាសំរាមកាកសំណល់ ។ តារាមិនដឹងមកពីណា គ្មានជំនាញ ហើយអត់ចេះចូលតួ។ បើគ្រាន់តែជាតារានិយាយលើ Tik Tok ក៏ក្លាយជាតួដែរនោះ សិល្បៈច្បាស់ជាកាន់តែធ្លាក់ចុះ។

ហើយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ តារាសម្ដែង អ៊ឹម ជីវ៉ា បានបង្ហោះសារមួយថា មានគេចង់មកបងតាមខ្ញុំដល់ផ្ទះ ហើយចង់គំរាមសម្លាប់ខ្ញុំទៀត បងប្អូនអើយ បើខ្ញុំគ្រោះថ្នាក់ទេឬ ស្លាប់មានតែមនុស្សម្នាក់និងទេ ពេលនេះខ្ញុំខ្លាចពីសុវត្ថិភាពខ្ញុំណាស់ ខ្ញុំភ័យណាស់ សូមសម្តេចរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយការងារសុវត្ថិភាពខ្ញុំផង ខ្ញុំខ្លាចណាស់ ៕