តាម​ការ​ដកស្រង់​ចេញផ្សាយ​ពី​ប្រភព​ទីភ្នាក់ងារសារព័ត៌មាន AFP ដែល​ផ្សាយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០ បានឱ្យ​ដឹង​ថា តំបន់​អា​មេ​រិ​ក​ខាងត្បូង​បាន​ក្លាយទៅជា​ចំណុច​ថ្មី​ដែល​ផ្ទុះ​ការ​ឆ្លង​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺឆ្លង Covid-19 ។

បើ​តាម​ការ​ថ្លែង​របស់​មន្ត្រីជាន់ខ្ពស់ WHO លោក Mike Ryan បាន​និយាយ​ថា តំបន់​អា​មេ​រិ​ក​ខាងត្បូង​អាច​ត្រូវ​ចាត់ទុកជា​កន្លែង​ផ្ទុះ​រាតត្បាត​ខ្លាំង​ថ្មី​នៃ COVID-19 ដោយសារ​បច្ចុប្បន្ន​នៅ​តាម​បណ្តា​ប្រទេស​នៃ​តំបន់​នេះ កំពុង​តែ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ករណី​ឆ្លង ។ ក្នុង​ចំណោម​ប្រទេស​នៅ​អា​មេ​រិ​ក​ខាងត្បូង គឺ​ប្រេ​ស៊ី​ល​តែ​ម្តង​ដែល​គួរ​ឲ្យ​បារម្ភ​ជាងគេ ។

សូម​ជម្រាប​ផង​ដែរ​ថា បើ​យោង​តាម​ទិន្នន័យ​ពី​វែ​ប​សាយ Worldometers ប្រេ​ស៊ី​ល​ឈរ​នៅ​លេខ​រៀង​ទី​២ គឺ​ក្រោម​អា​មេ​រិ​ក​តែ​មួយ​ប៉ុណ្ណោះ​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង COVID-19 ច្រើន​បំផុត​នៅ​លើ​ពិភពលោក ៕