វៀតណាម៖ កាលពីពេលថ្មីនេះ បុរសម្នាក់បានក្លាយជាប្រធានបទក្ដៅមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកប្រទេសវៀតណាម បន្ទាប់ពីមានអ្នកជិតខាងបានថតសកម្មភាពរបស់បុរសរូបនោះ បង្ហោះលើគណនីហ្វេសប៊ុក ។
យោងតាមរូបថតបានបង្ហាញពីសកម្មភាពរបស់បុរសវ័យ ២៩ឆ្នាំម្នាក់ បានបើករថយន្ត McLaren MP4 ពណ៌លឿងមួយគ្រឿងចតនៅជ្រុងម្ខាងនៃមុខផ្ទះ ហើយចុះដើរទៅយកម៉ូតូមួយគ្រឿង ដោយពាក់អាវក្រៅពីលើ ហើយក៏បើកម៉ូតូនោះចេញបាត់ទៅ ។

យោងតាមម្ចាស់គណនីហ្វេសប៊ុក ដែលបានបង្ហោះសកម្មភាពខាងលើនេះ បានរៀបរាប់ដោយងឿងឆ្ងល់ថា អ្នកជិតខាងរបស់ខ្លួនម្នាក់នេះ ជិះរថយន្តតម្លៃខ្តង់លានដុល្លារ? តែបែជាពេលខ្លះឃើញធ្វើខ្លួនចម្លែកៗ ដូចជាធ្វើជាអ្នកដឹកជញ្ជូនឥវ៉ាន់ និងរត់ម៉ូតូឌុបជាដើម តើអាចទេ ដែលគាត់ជាសេដ្ឋវ័យក្មេង​ ហើយចូលចិត្តបន្លំខ្លួនធ្វើជាអ្នកក្រ? ឬមួយគាត់គ្រាន់តែជាតៃកុងបើករថយន្តឲ្យអ្នកមានណាម្នាក់?
យ៉ាងណាមិញសម្រាប់សកម្មភាពរបស់បុរសមិនស្គាល់ឈ្មោះរូបនោះ បានក្លាយជាប្រធានបទពិភាក្សាគ្នាពេញបណ្ដាញសង្គមហ្វេសប៊ុកនៅប្រទេសវៀតណាម ៕
ប្រភព៖ webtintuc