ខេត្តប៉ៃលិន៖ ទាហានឈុតខ្មៅថៃ បានឯកភាពរុះរើរោងយាមរបស់ខ្លួនចេញពីតំបន់.ស ដែលស្ថិតនៅចន្លោះខេត្តប៉ៃលិន និងខេត្តច័ន្ទបូរី វិញហើយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។
ការឯកភាពរុះរើរោងយាមរបស់ខ្លួនចេញពីតំបន់.ស នេះ បានធ្វើឡើងក្រោយពីមានជំនួបរវាងលោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងនាយសេនាធិការយោធភូមិភាគទី៥ និងលោកវរសេនីយ៍ឯក ធីរ៉ាក់វ៉ាត់ សែនចៃរ៉ាក់ មេបញ្ជាការយោធាខេត្តច័ន្ទបូរី។

កិច្ចពិភាក្សារវាងភាគីទាំងពីរលើបញ្ហារុះរើរោងយាមរបស់ថៃចេញពីតំបន់.ស នេះ បានធ្វើឡើងច្រើនលើកច្រើនសារមកហើយក្នុងនាមប្រទេសជាមិត្តជិតខាង។ ដោយឈរលើស្មារតីយោគយល់គ្នា រហូតចុងក្រោយនេះ មេបញ្ជាការយោធាខេត្តច័ន្ទបូរី របស់ថៃ បានយល់ព្រមរុះរើរោងយាមដែលទាហានឈុតខ្មៅថៃ ចូលមកសាងសង់នៅលើតំបន់.ស នៅតាមបណ្ដោយព្រំដែននោះ ចេញវិញហើយ៕