រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ តារា​សម្តែង​ស្រី​ស៊ិ​ច​ស៊ី ស្រី​ម៉ុ​ច បាន​ទម្លាយ​ឱ្យ​មហាជន​ដឹង​ពី​ការ​ឆ្លងកាត់​ស្នាម​កាំបិត​ជា​ច្រើន​កន្លែង​នៅ​លើ​រាង​កាយ ដោយសារ​តែ​តារា​ស្រី​រូប​នេះ​មាន​វ័យ​កាន់តែ​ជ្រេ​បន្តិច​ទើបត្រូវ​ការ​កែកុន​ខ្លះ​ដើម្បី​រក្សា​សម្រស់​ឱ្យ​កាន់តែ​ស្អាត និង​មាន​ភាព​ជឿជាក់ ។

យោង​តាម​ប្រភព​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់ ស្រី​ម៉ុ​ច ដែល​បាន​បង្ហាញ​រូបភាព​ពី​កន្លែង​សំខាន់​ៗ​មួយ​ចំនួន​លើ​រាង​កាយ មុន និង​ក្រោយ​ពេល​វះកាត់​ដែល​មាន​ដូច​ជា ដើមទ្រូង ហើយ​ជា​ពិសេស​ទៀត​នោះ​សូ​ម្បី​តែ​សាច់​ក្បាលពោះ​ក៏​បាន​ឆ្លងកាត់​ការ​វះកាត់​ដើម្បី​កុំឱ្យ​យារ​ធ្លាក់​ផង​ដែរ ។

តារា​ស្រី​ស៊ិ​ច​ស៊ី​រូប​នេះ​បាន​ឆ្លងកាត់​ការ​វះកាត់​ថែរក្សា​សម្ផស្ស​លើ​មុខមាត់​ឱ្យ​ក្មេង​ជាង​វ័យ និង​កន្លែង​មួយ​ចំនួន​ទៀត ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​អ្នក​នាង​បាន​កែ​ដើមទ្រូង​ឱ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត និង​កែ​សាច់​ក្បាលពោះ​មិន​ឱ្យ​មាន​ភាព​យារ​ធ្លាក់ ៕

សូមចុចទីនេះដើម្បីមើលរូបភាពដែលនាងវះកាត់