កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ក្រុមហ៊ុន​យក្ស Microsoft កំពុង​បាន​ប្រកាស​ផ្តល់​រង្វាន់​ឱ្យទៅ Hacker រូប​ណា​ដែល​អាច Hack ចូល​លើ​ប្រព័ន្ធ​ផ្នែក​សុវត្ថិភាព​ប្រតិបត្តិ​ការណ៍ Linux OS កែ​ច្នៃ​របស់​ក្រុមហ៊ុន​នេះ​បាន​ក្រុម​យក្ស Microsoft នឹង​ផ្តល់​ប្រាក់​រង្វាន់​ជូន​ចំនួន​១០​ម៉ឺន​ដុល្លារ​ភ្លាម​ៗ ។

ក្រុមហ៊ុន Microsoft បាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ថ្មី​មួយ​ឈ្មោះ​ថា «Azure Sphere OS» ដែល​កែ​ច្នៃ​ចេញពី Linux OS ដើម្បី​ដំណើរការ​លើ​ឈី​ប​សម្រាប់ Internet of Things (IoT) Platform របស់​ខ្លួន ។

គោលបំណង​ដែល​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ចង់ឱ្យ Hacker សាកល្បង Hack ចូល​ផ្នែក​សុវត្ថិភាព​នៃ Azure Sphere OS របស់​ខ្លួន​ដោយ​ចង់​ដឹង​អំពី​សមត្ថភាព Security របស់​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​នេះ និង​ហ៊ាន​ឱ្យប្រាក់​រង្វាន់​ដល់​ទៅ ១០០០០០​ដុល្លារ​ប្រសិនបើ​អាច​បំបែក​បាន ។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​ទុក​ពេល​ឱ្យ​៣​ខែ​ចាប់ពី​ថ្ងៃ​ទី​១ មិថុនា ដល់​ថ្ងៃ​ទី​៣១ សីហា ឯណោះ ៕