ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ទៅជួយកាប់រំលំដើមឈើបងប្អូន ខណ:ពេលកំពុងឈរកាន់រណាម៉ាស៊ីនកាត់ដើមឈើ ស្រាប់តែបាក់រលំ សង្កត់ស្លាប់ភ្លាមៗតែម្ដង។ ។ហេតុការណ៍នេះបានកើតឡើងកាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចថ្មដារ ក្នុងភូមិស្ដៅ១ ឃុំស្ដៅ ស្រុកសេសាន ។

ជនរងគ្រោះឈ្មោះ បូរ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។

មុនពេលកើតហេតុ ជនរងគ្រោះបានទៅជួយកាប់រំលំដើមឈើបងប្អូន ខណ:ពេលកំពុងឈរកាន់ម៉ាស៊ីនកាត់ដើមឈើនោះ ស្រាប់តែបាក់រលំ គេចមិនទាន់ បណ្ដាលឲ្យសង្កត់ស្លាប់ភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងត្រួតពិនិត្យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារដើមឈើរលំសង្កត់ប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕