រាជធានីភ្នំពេញ៖ តំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលដែលប្រជាពលរដ្ឋ តែងនិយមជ្រើសយកកន្លែងកម្សាន្តបន្ធូអារម្មណ៍នាចុងសប្ដាហ៍ ឬពេលឈប់សម្រាកពីការងារ ដែលស្ថិតនៅលើទឹកដីពោធ៍សាត់ វានៅតែមន្ទិលមិនច្បាស់លាស់មួយ នៅក្នុងការហៅឈ្មោះ ដោយពើរដ្ឋមួយចំនួនហៅថា ភ្នំ១០០៥ ឬភ្នំ១៥០០។

ចូលស្វែងយល់ខ្លឹមសារអន្ថបទនៅខាងក្រោមនេះ៖
១-ប្រវត្តិឈ្មោះភ្នំ១០០៥ គឺហៅតាមផែនទីភូមិសាស្រ្ត របស់ទាហានកាលពី សង្គ្រាមជាមួយខ្មែរក្រហម។

២-ប្រវត្តិឈ្មោះភ្នំ១៥០០ គឺហៅតាមការកំណត់កំពស់ភ្នំ ធៀបជាមួយនីវ៉ូទឹកសមុទ្រតែកំពស់ពិតមិនមែន១៥០០ម៉ែត្រទេ គឺ១៦០០ម៉ែត្រ ហើយត្រង់ចំនុចផ្លូវអន្ទង់អាំង មានកំពស់ប្រមាណតែ៩០០ម៉ែត្រ។ឥឡូវដឹងចម្លើយច្បាស់ហើយ គឺភ្នំ១៥០០ ជាឈ្មោះប្រើផ្លូវការ តាមរយៈបង្គោលគីឡូម៉ែត្រ នៅតាមផ្លួវ ជាតិលេខ៥៥។

សូមបញ្ជាក់៖ ភ្នំ១៥០០គឺបង្ហាញសម្រស់នៅលើផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែងខេត្តពោធិសាត់ដែលមានសម្រស់ស្រស់ស្អាត ត្រូវបានសម្ពោធកាលពីថ្ងៃទី០៩ មីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។

ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨២,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ)បានសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង)ទៅដល់ខេត្តកោះកុង (ក្រុងខេមរភូមិន្ទ) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕