ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា វ័យ​៣០​ឆ្នាំ ដែល​បាន​ផ្លាស់​ពី​ក្លឹ​ប​បាល់ទាត់​កំពូល​ចិន​ស៊ា​ង​ហៃ​ហួ កាលពី​ខែមករា និង​មាន​កិច្ចសន្យា​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United រហូត​ដល់​ថ្ងៃ​ទី​៣១ ឧសភា ។ ក្រុម​ខ័​ណ្ឌ​កំពូល Premier League សង្ឃឹមថានឹង​បើក​ដំណើរការ​វិញ​នៅ​ខែមិថុនា​ខាង​មុខ ប៉ុន្តែ​ស្រប​ពេល​នោះ​ដែរ​ក្រម​ខ័​ណ្ឌ​កំពូល Super League របស់​ចិន​ក៏​អាច​នឹង​ចាប់ផ្តើម​ឡើង​វិញ​ផង​ដែរ ។ នេះ​បើ​យោង​តាម​ប្រភព​សារព័ត៌មាន bbc ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២០ ។

ខ្សែប្រយុទ្ធ Ighalo បាន​ប្រាប់ BBC Sport ថា ៖«​ខ្ញុំ​ចង់​បញ្ចប់​រដូវ​កាល​នេះ​ជាមួយនឹង​បិសាច​ក្រហម​ប្រសិនបើ​អាច ។ ខ្ញុំ​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អ​អាច​រក​គ្រាប់​បាល់​ហើយ​ឥឡូវ​យើង​ឈប់ ជាង​មួយ​ខែ​ហើយ ។ ខ្ញុំ​បាន​ផ្តល់​ឱ្យ​អស់ពី​សមត្ថភាព​ហើយ​សង្ឃឹមថា​យើង​នឹង​ត្រលប់​មក​លេង​វិញ ។ ពេល​នេះ​ខ្ញុំ​កំពុង​ខ្ចីប្រាក់​គេ​ដើម្បី​អាច​បន្ត​លេង​នៅ Man Utd» ។

សូម​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​រូប​នេះ​រកបាន​៤​គ្រាប់ ក្នុង​៨​ប្រកួត​ដំបូង​សម្រាប់​ក្រុម Man Utd រួម​ទាំង​ការ​ឈ្នះ ៥-០ នៅ Europa League វគ្គ​១៦​ក្រុម ចុង​ក្រោយ​លើ LASK កាលពី​ថ្ងៃ​ទី​១២ ខែមីនា មួយ​ថ្ងៃមុន​រដូវ​កាល Premier League ត្រូវ​បាន​ផ្អាក ៕

ប្រភព ៖ BBC