កំពង់ធំ៖ ទឹកក្រូចអាយស៍ IZE Cola ដបដែលទើបនឹងប្រកាសដាក់ជូនរង្វាន់ធំទឹកប្រាក់សុទ្ធ ៥លានរៀលនាពេលថ្មីៗ ពេលនេះបានរកឃើញអ្នកឈ្នះដំបូងរបស់ខ្លួន គឺអ្នកស្រី យឹង សំអុល អ្នក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ មេសា។

អ្នកស្រី សំអុល ជាអ្នកធ្វើចម្ការបានរៀបរាប់ថា៖ «ខ្ញុំបានឱ្យកូនទៅទិញទឹកក្រូចអាយស៍កូឡា IZE Cola ២ដបប៉ុណ្ណោះពីភូមិជិតខាង មកហូបចំពេលបាយថ្ងៃត្រង់ ព្រោះចង់ឱ្យមានកម្លាំងបន្តិច ក្នុងថ្ងៃលើកផ្ទះថ្មីផង ស្រាប់តែបើកគម្របទីមួយត្រូវ១ដប ដល់តែមួលគម្របដបទីពីរក៏ត្រូវ៥លានរៀលតែម្តង។ នេះបានហៅថាសំណាងពិតមែន»។

អ្នកស្រីបន្តថា៖ «ដំបូងឡើយខ្ញុំក៏មិនជឿនឹងភ្នែកខ្លួនឯងដែរ ព្រោះមិនធ្លាប់ត្រូវរង្វាន់ធំបែបនេះ ទើបកៀរគរហៅបងប្អូនអ្នកជិតខាងដើម្បីមកជួយផ្ទៀង។ ដល់ពេលគ្រប់គ្នាថាត្រូវ៥លាន ខ្ញុំអរហ៊ោសឹងស្រក់ទឹកភ្នែក»។

គាត់នឹងយកទឹកប្រាក់នេះដើម្បីបង្រ្គប់ជញ្ជាំងផ្ទះដែលទើបនឹងលើកឱ្យបានគ្រប់ជ្រុងជ្រោយ និងទិញកងដៃជាកាដូដល់កូនស្រី ដែលជាអ្នកដើរទៅទិញទឹកក្រូចអាយស៍ IZE ផងដែរ ។

គួរបញ្ជាក់ថា ​ទឹកក្រូចអាយស៍ IZE ដប និងកំប៉ុងបានដាក់ជូនរង្វាន់ជាច្រើន សម្រាប់អតិថិជនរួមមាន​ រង្វាន់ទូរស័ព្ទដៃស្មានតហ្វូន ទឹកប្រាក់សុទ្ធ ៥០លានរៀល ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងអាយស៍ជាច្រើនរង្វាន់ផងដែរ ៕