យោង​តាម​ប្រភព​សារព័ត៌មាន Soccer Laduma បាន​ចេញផ្សាយ​ថា ក្លឹ​ប​យក្ស​អ៊ី​តា​លី Inter Milan បាន​ធ្វើការ​ព្រមព្រៀង​ជាមួយ​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona លើ​ការ​ផ្ទេរ​ខ្សែប្រយុទ្ធ​ឆ្នើម​ជួរ​មុខ​ប្រចាំ​ក្លឹ​ប Inter Milan កីឡាករ Lautaro Martinez ទៅ​កាន់​ទឹកដី Camp Nou នា​រដូវ​កាល​ក្រោយ ។

ក្នុង​ការ​ច​ចារ​រវាង​ក្លឹ​ប​យក្ស​ទាំង​ពីរ Inter Milan បាន​ទម្លាក់​តម្លៃ​ខ្លួន​របស់​ខ្សែប្រយុទ្ធ​ជួរ​មុខ​របស់​ខ្លួន​កីឡាករ Lautaro Martinez ចំនួន​៩០​លាន​អឺ​រ៉ូ ប៉ុន្តែ​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona បាន​ប្រើ​វិធីសាស្ត្រ​ចាយ​លុយ​តិច​តែ​បូក​ថែម​កីឡាករ ពោល​គឺ​ហ៊ាន​ឱ្យ​ត្រឹមតែ​៦០​លាន​អឺ​រ៉ូ​ប៉ុណ្ណោះ​តែ​បូក​បន្ថែម​កីឡាករ​២​រូប​ជា​ថ្នូរ​ដោយ​មាន​ដូច​ជា​កីឡាករ Junior Firpo, Samuel Umtiti, Ivan Rakitic, Arturo Vidal ជាដើម ហើយ​ប្រធាន​ក្លឹ​ប Inter Milan ក៏​បាន​យល់ព្រម​ជាមួយ​សំណើរ​នេះ ។

កីឡាករ​ឆ្នើម​ជើង​ស៊ុត​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន Lautaro Martinez បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​នាម​ជា​ខ្សែប្រយុទ្ធ​ជួរ​មុខ​របស់​ក្លឹ​ប​យក្ស Inter Milan ដោយ​ជា​និច្ចកាល​តែងតែ​ជាប់​ជម្រើស​ដំបូង​នៅ Inter ដោយ​៦៦​ប្រកួត​រកបាន ២៥ គ្រាប់ ខណៈ​នៅ​ក្រុម​ជម្រើសជាតិ​ពពក​.​សអា​ហ្ស​ង់​ទី​ន​ដែល​លេង​ចាប់ដៃ​ជាមួយ Messi ក៏​ធ្វើ​បាន​ល្អ​ដោយ​រកបាន ៩ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​១៧​ប្រកួត ៕

ប្រភព ៖ Soccer Laduma