ខេត្ត​កែប ៖ បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ខេត្ត​កែប បាន​បង្ហោះ​រូបភាព​ជា​ច្រើន​ពី​សកម្មភាព​របស់​ភ្ញៀវ​ទេសចរណ៍​យ៉ាង​កុះករ ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​ឆ្នេរកែប ក្រុងកែប កាលពី​ថ្ងៃ​ចុង​ស​ប្ដា​ហ៍​នេះ ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ​កែប​មាន​ឆ្នេរ​ខ្សាច់​កម្សាន្ត​ប្រវែង​តែ ៣៥០​ម៉ែត្រ​ប៉ុណ្ណោះ ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កែប​គ្រោង​នឹង​ពង្រីក​ឆ្នេរ​ខ្សាច់​កម្សាន្ត​ចំនួន​ពីរ​កន្លែង បន្ថែម​ទៀត មាន​ប្រវែង​ជាង ៦​គីឡូម៉ែត្រ ដើម្បី​កែប្រែ​ក្លាយជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូល​មក​ទេសចរណ៍​លេង​កម្សាន្ត ក្នុង​ខេត្ត​កែប ៕