រាជធានីភ្នំពេញ៖ បុរសម្នាក់ ខណៈដែលកំពុងដើរតាមផ្លូវសុខៗ ស្រាប់តែដួលសន្លប់ស្តួក បង្កការភ្ញាក់ផ្អើលដល់អ្នកនៅទីនោះ និងអ្នកធ្វើដំណើរ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតបណ្ដោយផ្លូវលេខ ១១២ សង្កាត់ផ្សារដេប៉ូល៣ ខណ្ឌទួលគោក។

បុរសរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ ហើយក៏មានទាន់ដឹងពីមូលហេតុ ដែលនាំឲ្យដួលសន្លប់ដែរ ។
សម្រាប់ព័ត៌មានលម្អិតយ៉ាងណា «KBN» នឹងផ្សាយជូនតាមក្រោយទៀត៕