រាជធានីភ្នំពេញ ៖ កញ្ញា បាន មុន្នីល័ក្ខ ជាតារាចម្រៀងមួយរូបដែលមានទឹកដមសំឡេងពីរោះរណ្ដំ កំពុងតែទទួលបានប្រជាប្រិយភាពពីមហាជនទស្សនិកជន ហើយអ្វីដែលធ្វើឲ្យមហាជននោះ កាន់តែភ្ញាក់ផ្អើលនោះ ក្រោយពីតារាចម្រៀងស្រីរូបនេះ បង្ហោះរូបថតម្តាយនៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួន ភ្ជាប់ជាមួយសាររៀបរាប់ពីស្ថានភាពជំងឺម្តាយរបស់នាង ដែលកំពុងឈឺធ្ងន់គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។

កញ្ញា បាន មុន្នីល័ក្ខ បានបង្ហោះសារកាលពី២ម៉ោងមុន ភ្ជាប់ជាមួយសំណេររៀបរាប់ថា « កុំកើតអីណាម៉ាក់​ មានបងប្អូនណាដឹងថា កន្លែងណាព្យាបាលអ្នករលៀកសរសៃទេ ខ្ញុំនាំម៉ាក់ទៅពេទ្យច្រើនកន្លែងហើយ តែមិនធូរសោះ។ ម៉ាក់ខ្ញុំរលៀកសរសៃខ្លាំងបើបងប្អូនណាស្គាល់ជួយប្រាប់ខ្ញុំផង ព្រោះអាការម៉ាក់ខ្ញុំធ្ងន់»៕