ថៃ៖ កញ្ញាពៅ បញ្ញាពេជ្រ ជាអតីតតារាចម្រៀងមានទឹកដមសំនៀងពីរោះក្រអៅក្រអួន បានឃ្លាតឆ្ងាយពីសិល្បៈតាំងពីឆ្នាំ ឆ្នាំ២០០៧ ដោយសារឃាតករបាញ់ប្រហារ ធ្វើឲ្យនាងក្លាយជាជនពិការត្រូវពឹងលើរទេះរុញ ដើម្បីអាចធ្វើដំណើរបានអស់រយៈពេល១៣ឆ្នាំមកហើយ។

បើទោះបីយ៉ាងនេះក៍ដោយ នាងនៅតែសង្ឃឹមក្នុងចិត្តថា ថ្ងៃណាមួយនាងនឹងឆាប់ជាអាចដើរបានដូចដើមជាមិនខាន។

ដើម្បីអាចដើរបានជាធម្មតាវិញ នាងក៏កំពុងរស់នៅប្រទេសថៃ ដើម្បីសិក្សា និងព្យាបាល ព្រមទាំងខំប្រឹងតស៊ូហាត់ប្រាណដើម្បីអាចឈរបាន។

ថ្មីៗនេះ កញ្ញាពៅ បញ្ញាពេជ្រ ជាអតីតតារាចម្រៀងល្បីឈ្មោះបោះសំឡេងនាងបានបង្ហោះសារមួយរៀបរាប់ថា៖
តើមានបងប្អូនប៉ុន្មានអ្នកដែលបានមើលឡាយខ្ញុំដែលនិយាយអំពីការរស់នៅប្រទេសថៃ ហើយជួបរឿងរ៉ាវជាច្រើន ខ្ញុំធ្លាប់សន្យាថា នឹងបង្ហាញរូបខ្ញុំហាត់ប្រាណឲ្យឃើញ . ពីមុនខ្ញុំដើរមិនបានមែន តែខ្ញុំអាចហាត់បានច្រើនយ៉ាង! តែដោយសាររឿងមួយមិនគួរឲ្យកើតសោះ គេធ្វើអោយខ្ញុំបាក់ឆ្អឹងជើងដែលធ្វើឲ្យខ្ញុំមិនអាចហាត់បានច្រើនយ៉ាងដូចដើម ចង់ហាត់ឈរ ក៏ឈរមិនបាន ឈឺតែទ្រាំ គ្រាន់ចង់បង្ហាញពីជីវិតគឺបែបនេះ តែសម្រេចចិត្តថាមិនចងគំនុំ ឬកម្មពៀរនឹងអ្នកណាឡើយ គ្រប់យ៉ាងជារសជាតិជីវិតនាងខ្ញុំ ទម្រាំបានមកលក់អនឡាញ៕

នាងជួបគ្រោះថ្នាក់ ត្រូវគេបាញ់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ ឆ្នាំ២០១៥នេះ គឺមានរយៈពេល ៨ឆ្នាំហើយ ដែលនាងធ្លាក់ខ្លួន ពិការដើរមិនរួច នៅតែមួយកន្លែង ៕