រាជធានីភ្នំពេញ៖ សំបុករបស់សត្វទន្ទ្រីតធំនៅទីបំផុតត្រូវបានរកឃើញដោយឧទ្យានុរក្ស នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅតំបន់ដែលកំពុង ទទួលកានការគាំទ្ររបស់អង្គការ BirdLifeនៅកម្ពុជា ទីតាំងនេះស្ថិតនៅភាគត្បូងឈាងខាងកើតនាប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។

តាមការស្រាវជ្រាវក្នុង ពេលថ្មីៗនេះរបស់ក្រុមអ្នកសិក្សាជនជាតិអូស្ត្រាលីពីប្រភេទទេសន្តរប្រវេសន៏(AWSG) បានរកឃើញថា សត្វបក្សីទន្ទ្រីតធំធ្វើការបំលាស់ ទីដ៏គួរឲ្យភ្ញាក់ផ្អើលពោលគឺវាធ្វើដំណើរជាង៨០០០គីឡូម៉ែត្រចេញ ពីទីតាំងដែលរកចំណីន រដូវមិនបន្តពូជក្នុងប្រទេសអូស្រ្តាលីទៅតំបន់ពងកូន ក្នុងប្រទេសកម្ពុជា(ហើយនិងនៅក្នុងប្រទេសឥណ្ឌា ភាគខាងលិច)។

សំបុក សត្វដែល រកឃើញនៅតំបន់ការពារទេសភាពនេះ ប្រហែលជាសត្វដែលស្ថិតនៅក្នុងក្រុមសត្វចំនួន២ (មានឈ្មោះដែលដាក់អោយថា SHE និងSEC) ដែលត្រូវអ្នក សិក្សាអូស្រ្តាលីបានដាក់ឧបករណ៍បញ្ចូនសារ(solar transmitter) ហើយសត្វទាំង២នេះត្រូវបានកត់ត្រាថាបានត្រឡប់ទៅរកចំណី នៅក្នុងប្រទេសអូស្រ្តាលីដោយជោគជ័យ ក្រោយចេញពីទីតាំងពងកូននាឆ្នាំកន្លងទៅថ្មីៗនេះ៕