រាជធានីភ្នំពេញ៖ នៅវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ មានបុរសវ័យចំណាស់ម្នាក់ ខណៈទើបតែត្រឡប់មកពីហាត់ប្រាណ ស្រាប់តែដួលស្លាប់នៅផ្ទះរបស់ខ្លួន ស្ថិតតាមបណ្ដោយផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
ជនរងគ្រោះមានអាយុប្រហែលជាង៥០ឆ្នាំ ទើបត្រឡប់មកពីហាត់ប្រាណ។ ក្រោយកើតហេតុ សមត្ថកិច្ច ជំនាញបានចុះពិនិត្យសពជនរងគ្រោះ។
សម្រាប់ព័ត៌មានលម្អិតយ៉ាងណា «KBN» នឹងផ្សាយនៅពេលក្រោយបន្តទៀត៕