ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកោះធំ បានធ្វើការចាប់ខ្លួនស្រី្តវ័យចំណាស់៣នាក់ លែងល្បែងស៊ីសង នៅចំណុចដីចម្ការស្វាយ ភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ។

ស្រ្តីសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនរួមមាន៖ ទី១.ឈ្មោះហ៊ី ពៅ អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិព្រែកតាឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ មុខរបរ កសិករ ជាអ្នកលេងបៀ។ ទី២.ឈ្មោះកែន មួយ អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ មុខរបរកសិករ ជាអ្នកលេងបៀ និងទី៣.ឈ្មោះអ៊ិន ផន អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយតាកែវ ស្រុកកោះធំ ខេត្ត មុខរបរកសិករ ជាអ្នកលេងបៀ។ ដកហូតកម្រាលកៅស៊ូ ១ផ្ទាំង, ស្បែកជើង៤គូ , បៀចំនួន ៥២សន្លឹក , ប្រាក់ ៧២៥០០រៀល ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលចាប់ខ្លួនសង្ស័យខាងលើ មានប្រជាពលរដ្ឋល្អ បានរាយការណ៍ថា មានការលេងល្បែងបៀរស៊ីសង ភ្នាល់ដាក់ប្រាក់នៅចំណុចកើតហេតុខាងលើ។ ពេលនោះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុក បានចុះទៅបង្ក្រាបភ្លាម ដោយដេញចាប់បាន ជនសង្ស័យខាងលើ ចំណែកអ្នកផ្សេងបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។
ស្រ្តីសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕