ខេត្តកណ្ដាល៖ យុវជនមុខគុជម្នាក់ បានឆាតញ៉ែកូនស្រីតាមហ្វេសប៊ុក រហូតនាងបាក់ចេញស្រលាញ់យ៉ាងផ្កាប់មុខ ហ៊ានវេចបង្វេចរត់ចេញពីផ្ទះមករួមរស់ជាមួយប្រុសថ្លើមថ្លៃឈានដល់ការរួមភេទជាមួយគ្នាទៀតផង លុះពេលឪពុកម្តាយតួស្រីតាមរកឃើញ ក៏ចាប់ក្របួចតួប្រុសប្រគល់ឲ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់ ក្នុងនាមជាអ្នកទោសស្នេហ៍។
ករណីចាប់ខ្លួនយុវជនដែលល្បួងកូនស្រីគេមិនទាន់គ្រប់អាយុនាំទៅរួមភេទនេះ បានធ្វើឡើងវេលាម៉ោង១និង៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ។

ជនសង្ស័យឈ្មោះ ណុច សុផាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរដឹកគ្រឿងសំណង់ មានស្រុកកំណើតនៅភូមិថ្នល់កែង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ។ ចំណែក ក្មេងស្រីរងគ្រោះឈ្មោះ វ ណ វ អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីនៅក្នុងខែមីនា ឆ្នាំ២០២០ ក្មេងស្រីរងគ្រោះ បានយកទូរស័ព្ទម្តាយរបស់ខ្លួនឈ្មោះ ឌី សាវឿន ទៅអោយជាងទូរស័ព្ទបង្កើត Facebook ដោយប្រើAcount ឈ្មោះ កូនពៅ សំណព្វ ហើយក្មេងស្រីរងគ្រោះ បានលេងFacebook ទំនាក់ទំនងស្គាល់ជនសង្ស័យតាមបណ្តាញសង្គមFacebook ដោយជនសង្ស័យប្រើ Account ឈ្មោះ Sophat QB Love បន្ទាប់មកជនសង្ស័យ និងជនរងគ្រោះ បានទំនាក់ទំនងស្នេហាគ្នាទៅវិញទៅមកតាមប្រព័ន្ធ Messenger (ឆាត) ហើយក្នុងពេលនោះដែរជនរងគ្រោះបានឆាតប្រាប់ជនសង្ស័យថា« ខ្ញុំមានរឿងជាមួយ ប៉ា ម៉ាក់ ខ្ញុំចង់ចេញពីផ្ទះ តែមិនដឹងទៅណាទេ » ។ ពេលនោះ ជនសង្ស័យបានឆាតតបវិញថា « អញ្ចឹងមកនៅជាមួយខ្ញុំមក»។ បន្ទាប់មកជនសង្ស័យបាន ឆាត ប្រាប់អោយក្មេងស្រីរងគ្រោះ ជិះរ៉ឺម៉កកង់បីមកផ្លូវ២០០៤ ក្រុងភ្នំពេញ ហើយជនសង្ស័យមកទទួលក្មេងស្រីរងគ្រោះ នាំទៅដេកស្នាក់នៅជាមួយគ្នាចំនួន២យប់ នៅភ្នំពេញ។

ប្រភពបន្តថា បន្ទាប់មកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យបាននាំជនរងគ្រោះទៅស៊ីឈ្នួលដាំទុរេនអោយគេនៅខេត្ត ព្រះសីហនុ និងបានដេកស្នាក់នៅជាមួយគ្នាទីនោះមួយយប់។ លុះព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យ និងជនរងគ្រោះ បានទៅស៊ីឈ្នួលកាប់រណ្តៅដាំទុរេន អោយគេនៅចម្ការខេត្តព្រះសីហនុ ហើយដល់ពេលយប់ជនសង្ស័យ និងជនរងគ្រោះ បានដេកនៅជាមួយគ្នា ហើយជនសង្ស័យបានរួមភេទជាមួយជាមួយជនរងគ្រោះបានសម្រេច។ រហូតដល់ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យ និង ជនរងគ្រោះ បាននាំគ្នាទៅស៊ីឈ្នួលដាំដើមទុរេនអោយគេបន្តទៀត លុះនៅរសៀលថ្ងៃនោះដដែលឪពុកម្តាយក្មេងស្រីរងគ្រោះ បានដើររកហើយបានឃើញ ក៏នាំកូនស្រ្តីត្រឡប់ទៅផ្ទះវិញ។ ចំណែកជនសង្ស័យត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះនាំមកប្រគល់អោយសមត្ថកិច្ចស្រុកពញាឮ និងដាក់ពាក្យបណ្តឹងចាត់ការតាមផ្លូវច្បាប់។
ជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕