ខេត្តកំពត៖ កម្លាំងជំនាញចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៦នាក់ កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក។

ជនសង្ស័យប្រុសស្រីទាំង០៦នាក់នោះ ស្រីចំនួន ៖
១.ឈ្មោះ ឈូ ឆក ភេទប្រុស អាយុ ២៥ឆ្នាំ។
២.ឈ្មោះ ស៊ិប ឡី ភេទស្រី អាយុ ២៥ឆ្នាំ។
៣.ឈ្មោះ ស៊ិប ពៅ ភេទប្រុស អាយុ ១៨ឆ្នាំ។
៤.ឈ្មោះ ផុន វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ។
៥.ឈ្មោះ ឡុង ទុំ ភេទប្រុស អាយុ ៤០ ឆ្នាំ ។ អ្នកទាំង០៥នាក់នេះ នៅភូមិខ្នាចរមាស ឃុំនារាយណ៍ ។
៦.ឈ្មោះ សេង ឡេងពោ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់បាយកណ្តាល ក្រុងកំពត ។

ដកហូតថ្នាំញៀនចំនួន ១២កញ្ចប់តូច អាវុធកែច្នៃចំនួន ០៤ដើម ដាវចំនួន ០៣ដើម និងសម្ភារ:សម្រាប់ជក់មួយចំនួន ។
ជនសង្ស័យប្រុសស្រីទាំង០៦នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕