ខេត្តត្បូងឃ្មុំ៖ លោកអ្នកប្រហែលជាបានស្គាល់រួចមកហើយពីតារាTik Tok សុខា ដែលកន្លងមកនាង ធ្លាប់តែបញ្ចេញកាយវិកា និយាយស្តីបែបកំប្លែងគួរឲ្យអស់សំណើរតាមបណ្តាញសង្គម។ ទោះបីជាមានពាក្យពេចន៍ខ្លះនាងនិយាយមិនសមរម្យ ដែលធ្វើឲ្យមនុស្សមួយចំនួនមិនពេញចិត្តនាងក្តី ។

ពិតណាស់មហាជនបានស្គាល់មុខមាត់ សម្តីសម្តៅរបស់តារាTik Tok សុខា យ៉ាងច្បាស់ ប៉ុន្តែមានមនុស្សតិចនាក់ណាស់ បានដឹងពីជីវិតពិតរបស់តារាTik Tok រូបនេះ ។ ឥឡូវនេះ លោកអ៊ឹម ជីវ៉ា បានស្កាត់ទៅជួបតារាTik Tok សុខា ដល់ផ្ទះនៅឯខេត្តត្បូងឃ្មុំ ព្រមទាំងបានរៀបរាប់ពីប្រវត្តិកម្សត់ត្រួសៗរបស់តារាTik Tok សុខា ឲ្យមហាជនបានជ្រាប។

យោងតាមគណនីហ្វេសប៊ុក របស់លោក អ៊ឹម ជីវ៉ា ដែលបានបង្ហោះរូបភាពក្រុមការងារបស់លោកបានជួបតារាTik Tok សុខា ដល់ផ្ទះ កាលពី១៣នាទីមុន ដោយភ្ជាប់ជាមួយនឹងសំណេរថា «ពេលមកដល់ផ្ទះប្អូនសុខា ទើបដឹងថា នាងជាក្មេងគួអោយអាណិតបំផុត។ មនុស្សមួយចំនួនវៃតម្លៃគាត់តាមរយៈរាល់ពាក្យពេចន៍ ដែលគាត់និយាយតាមរយៈវីដេអូខ្លីៗតាមប្រព័ន្ធFacebook និងប្រព័ន្ធTik Tok បងប្អូនខ្លះក៏ចូលចិត្ត បងប្អូនខ្លះក៏ជេរគាត់ ។ តែបើយើងរៀនបើកចិត្តអោយទូលាយ ហើយស្វែងយល់ការពិតអីមួយ មុនជេរហាស្តីដៀល ឬកោតសរសើនោះ គឺយើងត្រូវគិតថា មនុស្សកើតមកគ្មានអ្នកណាល្អគ្រប់១០នោះទេ ហើយក៏គ្មានអ្នកណាគេមកចូលចិត្តយើងទាំងអស់គ្នាដែរ យើងអាចទទួលយករាល់មនុស្សដែលឃើញយើងខុស គឺគាត់មកកែប្រែយើង ឬយើងកែប្រែគាត់ ទើបជាការប្រសើរ ជាពិសេសជួយប្រើពាក្យពេចន៍ ជួយកែបង្រៀនប្រៀនប្រដៅគាត់ ណែនាំអោយគាត់ដើផ្លូវណាល្អ ទើបប្រសើរ។

ខ្ញុំបាទ និងក្រុមការងារបានធ្វើដំណើមកខេត្តត្បូងឃ្មុំ និងកំពង់ចាម រយៈពេល២ថ្ងៃ ហើយក៏បានធ្វើដំណើរមកដល់ភូមិជ្រួយ សង្កាត់វិហារល្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ គឺជាកន្លែងដែលប្អូនសុខា រស់នៅ សុខាឈ្មោះពិតគឺ ថន សុខា មានអាយុ២៥ឆ្នាំ មានបងប្អូន៥នាក់ សុខា ជាកូនពៅ សុខា គឺជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយសុខា ត្រូវមករស់នៅជាមួយមីង នៅក្រុងសួង ដោយជួយលក់ដូរមុខរបរលក់ចាប់ហួយតិចតួចនៅផ្ទះ ។

សុខា ជាក្មេងស្រីមានអត្តចរិតមនុស្សប្រុស ហើយស្រលាញ់ស្រីដូចគ្នា អត្តចរិតរបស់សុខា ជាមនុស្សប្រុស គឺមានតាំងពីតូចមិនអាចកែបាន ចរិតជាប្រុសខ្លួនជាស្រីបានឡើយ ! សុខា គាត់សិក្សាបានតិចតួចណាស់ ហើយជាក្មេងកំព្រា ដែលខ្វះភាពកក់ក្តៅ ។ បន្ទាប់ពីស្តាប់ប្រវត្តិខ្លះសង្ឃឹមថា ពុកម៉ែបងប្អូន មេត្តាបើចូកចិត្ត ឬមិនចូលចិត្តគាត់ជួយកែប្រែណែនាំដំបូន្មានល្អអោយគាត់ផង ។ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ា រុងរឿង»៕