ខេត្តសៀមរាប៖ ក្រុមអ្នកញៀនល្បែងស៊ីសងក្រឡុកគ្រាប់ឡូតូ និងបៀរខុសច្បាប់១១នាក់ ត្រូវសមត្ថកិច្ចចុះទៅចាប់យកមកថតរូបទុកជាអនុស្សាវរីយ៍ កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅចំណុចតូបជួលលក់ឥវ៉ា តារាញៀនល្បែងស៊ីសងប្រុសស្រីទាំង១១នាក់នោះ ទី១.ឈ្មោះ លាង ស្រីលុច ភេទស្រី អាយុ៣២ឆ្នាំ មេផ្ទះ។ ទី២.ឈ្មោះ ទ្រុល គឹមហាប់ ភេទស្រី អាយុ២២ឆ្នាំ មុខរបរគ្មាន។ ទី៣.ឈ្មោះ ហ៉ីម សុគ័ន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ។ ទី៤.ឈ្មោះ ឆៅ ស្រីទូច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមេការហាងក្លាស់ស៊ិក ។ ទី៥.ឈ្មោះ ឆេង ពន្លឺ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ទីលំនៅបន្ទប់ជួល ។ ទី៦.ឈ្មោះ ហង្ស ដាលីន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកហាងចំប៉ីសៀមរាប ។ ទី៧.ឈ្មោះ ឈឿត ហួត ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិក ហាង សែនសប្បាយ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ទី៨.ឈ្មោះ ប៉ិន ហាទីន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ។ ទី៩.ឈ្មោះ អេង ណារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ។ ទី១០.ឈ្មោះ ទុយ វណ្ណី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរឃាងដែក និងទី១១.ឈ្មោះ សែន សុខសំបូរ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបន្ទប់ជួល ។

វត្ថុតាងដកហូត រួមមាន: ១,គ្រាប់ក្រឡុកឡូតូ ២,កាតុងលេងឡូតូចំនួន៣០សន្លឹក(កាតុង) ៣,បៀរចំនួន០៣ហ៊ូរ ៤,ម៉ូតូចំនួន០៤គ្រឿង។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានយកមកថតរូបទុកជាអនុស្សាវរីយ៍ និងធ្វើការអប់រំលើកទី១ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕