ខេត្តកំពង់ធំ៖ បុរសម្នាក់ចេះតែមានអាការៈរវើរវាយនិយាយតែម្នាក់ឯង ត្រូវគេប្រទះឃើញចង.កនឹងស្បង់លោកក្រោមដើមស្វាយនៅជាប់ចេតីយ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦ និង១០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅជាប់ចេតីយខាងកើតព្រះវិហារវត្តហប់ ក្នុងភូមិទទា ឃុំទ្រា ស្រុកស្ទោង ។

សពជនរងគ្រោះឈ្មោះ ឃិន សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាទ្រៀល ឃុំប្រឡាយ ស្រុកស្ទោង ។

តាមការបំភ្លឺពីស្រ្តីជាប្រពន្ធ ឈ្មោះ សឿង ផៃ អាយុ៣៥ឆ្នាំ បានឲ្យដឹងថា៖ ប្តីគាត់មានអាការ:រវើរវាយចេះតែឃើញនេះឃើញនោះ និយាយតែឯង អស់រយ:ពេលជាងមួយឆ្នាំមកហើយ គាត់បានឲ្យថ្នាំសរសៃប្រសាទលេបដែរ តែមិនជា ។ លុះដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៥ព្រឹក ស្រាប់តែឃើញប្តីចងកនឹងស្បង់លោក ក្រោមដើមស្វាយនៅជាប់ចេតីយខាង កើតព្រះវិហារវត្តហប់ ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយសារមានជំងឺសរសៃប្រសាទរ៉ាំរ៉ៃ ព្យាបាលមិនជា និងបានប្រគល់សាកសពឲ្យប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី៕