រាជធានីភ្នំពេញ៖ នារីរូបស្រស់ម្នាក់ត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន ពីបទចែកចាយថ្នាំញៀន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

នារីជនសង្ស័យ មានឈ្មោះឈួន សោភា ហៅក្រៅពៅ អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ដកហូតម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ សង្ស័យជាសារធាតុញៀន។

នារីសង្ស័យនិងវត្ថុតាង សមត្ថកិច្ចមូលដ្ឋានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕