ខេត្តក្រចេះ ៖ បើ​តាម​លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា​នេះ ប្រជាពលរដ្ឋ​ដែល​ដើរទៅ​បង់សំណាញ់​ចាប់​ត្រី បាន​ប្រទះ​ឃើញ​គ្រាប់បែក​ចង្កោម​មួយ នៅ​ភូមិប​ល្ល័​ង្គ ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ នា​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា ២០២០​នេះ ។

លោក ហេង រតនា បាន​បញ្ជាក់​ថា គ្រាប់បែក​ចង្កោម​នេះ មាន​សរុប​ប្រមាណ​៣៤០​គីឡូក្រាម និង​មាន​ផ្ទុក​កូន​គ្រាប់បែក​ចង្កោម ប្រភេទ CBU-46/A ចំនួន​៤៤៤​គ្រាប់ ហើយ​មាន​ទម្ងន់​សរុប ប្រមាណ​៣៤០​គីឡូក្រាម ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​ស៊ី​ម៉ាក់ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន បាន​នាំ​គ្នា​ទាញ​លើកយក​គ្រាប់បែក​ចង្កោម​នេះ ចេញពី​ទឹក​ដោយ​សុវត្ថិភាព ៕