ខេត្តព្រះសីហនុ៖ បុរសព្រូឡានម្នាក់ ត្រូវរថយន្តស្ទូចក្នុងក្រុមការងាររបស់ជាមួយថយមកកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅវេលាម៉ោង១៩យប់ ថ្ងៃ៦ ខែមេសា ឆ្នាំ២០២០ ក្នុងការដ្ឋានធ្វើផ្លូវវត្តលើ នៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ ដោប ដេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរព្រូរថយន្ត មានស្រុកកំណើតស្រុកមេសាង ខេត្តព្រៃវែង។

មុនពេលកើតហេតុ រថយន្តស្ទួចដែកធ្វើផ្លូវ ទម្លាក់ដែកចុះហើយ អ្នកបើកបរបានបើកថយក្រោយ បណ្តាលឲ្យកៅស៊ូតង់សំរាប់ក្រាលធ្វើផ្លូវរមូល បណ្ដាលឲ្យទាញយកជនរងគ្រោះដែលកំពុងឈរស៊ីញ៉ូរថយន្តនៅលើកៅស៊ូតង់នោះ ចូលក្រោមកង់រថយន្តបណ្តាលឲ្យកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ហើយអ្នកបើកបររថយន្ដស្ទូចបានរត់គេចខ្លួនបាត់។

ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕