យោងតាមតួលេខចុងក្រោយដែលទទួលបានកាលពីវេលាម៉ោង៥ ល្ងាចថ្ងៃចន្ទទី៦ មេសា ឆ្នាំ២០២០ បានដោយដឹងថា ប្រទេសអាស៊ាន២គឺហ្វីលីពីននិងឥណ្ឌូណេស៊ី កំពុងប្រជែងគ្នា ឆ្លងមេរោគCovid-19 ។
យោងតាមក្រសួងសុខាភិបាលប្រទេសហ្វីលីពីនបានរាយការណ៍អោយដឹងថាថ្ងៃនេះ មានករណីឆ្លងCovid-19 ថ្មីចំនួន ៤១៤ និងស្លាប់ ១១នាក់ ដែលធ្វើឲ្យ តួលេខអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះ កើនដល់ ៣៦៦០ ស្លាប់ ១៦៣ និងជាសះស្បើតចំនួន ៧៣នាក់។

ចំណែកឯប្រទេសឥណ្ឌូណេស៊ីវិញមានករណីឆ្លងថ្មី២១៨នាក់និងស្លាប់១១នាក់ដែរ ធ្វើឲ្យ តួលេខអ្នកឆ្លងនិងស្លាប់សរុបនៅក្នុងប្រទេសឥណ្ឌូណេស៊ីគឺ ២៤៩១ នាក់ ស្លាប់ ២០៩ និងជាសអះស្បើយ១៩២នាក់ ។ ចំណែកឯប្រទេសថៃវិញចំនួនអ្នកឆ្លងថ្មី ថយចុះជាងម្សិលមិញគឺមានចំនួន៥១នាក់ និងស្លាប់៣នាក់ ។

គួររំឮកថា រហូតមកដល់ពេលនេះ មានតែបីប្រទេសប៉ុណ្ណោះដែលមិនមានអ្នកស្លាប់ដោយCovid-19គឺប្រទេសវៀតណាម កម្ពុជា និង ឡាវ។ បើគិតពីចំនួនអ្នកឆ្លងប្រទេសម៉ាឡេស៊ីមានករណីឆ្លងច្រើនជាងគេបំផុតក្នុងចំណោម១០ ប្រទេសនៃតំបន់អាស៊ាន គឺឆ្លង ៣៧៩៣ ស្លាប់៦២និងជាសះស្បើយ ១២៤១នាក់៕BY KBN 007