រាជធានី​ភ្នំពេញ ៖ កម្លាំង​ចម្រុះ បាន​ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ជល់​មាន់​ខុសច្បាប់ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២០ ក្នុង​ដី​ឡូត៍​គ្មាន​លេខ ភូមិ​ចំពុះក្អែក​១ សង្កាត់​ព្រែក​ថ្មី ដកហូត​រថយន្ត​៥​គ្រឿង និង​ម៉ូតូ​១៨​គ្រឿង ។

ការ​ចុះ​បង្ក្រាប​ជាក់ស្តែង​ទីតាំង បើក​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​)​នេះ ដោយ​មានការ​អនុញ្ញាត​ពី​លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដោយ​មាន​បញ្ជា​ពី​លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ លោក រស់ សុ​ភ័ក្ត្រ អភិបាលរង​ខណ្ឌ​, លោក វរសេនីយ៍ទោ ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​, លោក លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី និង​លោក​វរសេនីយ៍ត្រី ម៉ៅ ស៊ី​វន នាយ​ប៉ុស្តិ៍ ។

ដកហូត​វត្ថុ​តាង​រួម​មាន ៖ រថយន្ត​០៥​គ្រឿង​, ម៉ូតូ ១៨​គ្រឿង​, មាន់​ជល់ ០៣​ក្បាល (​រស់​), កៅអី​ជ័រ ១០០ និង​ស៊ុម សម្រាប់​ក្រុងមាន់ ៥៦ ។ ចំណែក​អ្នក​មក​លេង​ជល់​មាន់ បាន​រត់គេច​ខ្លួន​បាត់​អស់ នៅ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ។

សូម​បញ្ជាក់​ថា វត្ថុតាង​ខាងលើ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៕