ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកអនាមិកជាច្រើនបានបង្ហោះរូបថតអតីតរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា ម៉ាឡេស៊ី គឺលោក Syed Saddiq Syed Abdul Rahman ដេកជាមួយនារីមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលក្រុមអនាមិកទាំងនោះថែមទាំងបានអះអាងថា នាងជាស្រីកំណាន់របស់អតីតរដ្ឋមន្ត្រីវ័យក្មេងម្នាក់នេះទៀតផង ។

ក្រុមអនាមិកទាំងនោះ បានសរសេរភ្ជាប់ជាមួយរូបថតដែលបែកធ្លាយយ៉ាងដូច្នេះថា លោក Syed Saddiq Syed Abdul Rahman បានចំណាយលុយជាច្រើនដើម្បីបិទមាត់នារីម្នាក់នេះ កុំឲ្យបង្ហាញពីទំនាក់ទំនងស្នេហារបស់ខ្លួនជាសាធារណៈ ដូច្នេះវាក៏ជាមូលហេតុមួយទាក់ទងទៅនឹងករណីបាត់លុយរបស់គណៈបក្ស BERSATU ចំនួន 250,000 រីងហ្គីត ស្មើរនឹង 57,800 ដុល្លារ ដែលលោក Syed Saddiq Syed Abdul Rahman អះអាងថា ជាករណីលួច មិនពាក់ព័ន្ធនឹងលោកឡើយ ។ «គ្មានអ្នកណាមកលួចលុយនេះទេ លុយនេះគឺលោក Syed Saddiq ស៊ីដោយខ្លួនឯង» សាររបស់ក្រុមអនាមិក ។

សូមបញ្ជាក់ថា រូបថតលើគ្រែរបស់លោក Syed Saddiq Syed Abdul Rahman និងនារីមិនស្គាល់អត្តសញ្ញាណម្នាក់នោះ ត្រូវបានបែកធ្លាយ បន្ទាប់ពីមានករណីបាត់បង់លុយរបស់គណៈបក្ស BERSATU ចំនួន 250,000 រីងហ្គីត ហើយអតីតរដ្ឋមន្ត្រីខាងលើ ក៏បានទទួលស្គាល់ដែរថា វាបាត់មែន ប៉ុន្តែលោកសង្កត់ធ្ងន់ថា វាមិនមែនជាលុយរបស់គណៈបក្សឡើយ ហើយការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន គឺខុសពីការពិត ដែលនាំឲ្យខូចដល់កេរ្តិ៍ឈ្មោះរបស់លោក ដែលជាអ្នកដឹកនាំម្នាក់ ៕
ប្រភព៖ thestar , Facebook