រាជធានីភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋសភា ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានដាក់បញ្ជាឱ្យបិទកាស៊ីណូទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ទៅ រហូតដល់មានបទបញ្ជាថ្មី ដើម្បីការពារកុំឱ្យមានការឆ្លងរាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេស។
សម្តេច បញ្ជាក់ថា «អ្នកលេងបើប្រឹងលេង ប្រឹងលេងយប់នេះ និងយប់ស្អែកឱ្យហើយទៅ។ ទុកពេលវេលានេះឱ្យ [កាស៊ីណូ] ធ្វើការដោះស្រាយដល់កម្មករ»៕