ខេត្តកណ្តាល៖ ក្រោយពីមានបណ្តាញសារព័ត៌មានមួយចំនួន បានចុះផ្សាយព័ត៌មានពិតជាហូរហែពីករណីអ្នកឆ្លងជំងឺកូវីដ នៅខេត្តកណ្តាល ពេលនេះ ដើម្បីកុំឲ្យមហាជនមានាការភ័ន្តច្រឡំតទៀត រដ្ឋបាលខេត្តកណ្តាល បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា រហូតមកពេលនេះ (ត្រឹមថ្ងៃទី២៦ ) នៅទូទាំងខេត្តកណ្តាល អ្នកឆ្លងជំងឺកូវីដ១៩ តែ២ករណីប៉ុណ្ណោះ។


យោងតាមផេករបស់ រដ្ឋបាលខេត្តកណ្តាល ដែលបានបង្ហោះសារ កាលពី១៨ម៉ោងមុន មានខ្លឹមសារថាបន្ទាប់ពី« កិច្ចប្រជុំភ្លាម គណៈអភិបាលខេត្ត សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានចុះពិនិត្យ ផ្ទាល់ដល់មូលដ្ឋានភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ដែលមានអ្នកឆ្លងកូវីដ-19 ២នាក់ ដើម្បីចាតវិធានការទប់ស្កាត់ជាបន្ទាន់ កុំឲ្យមានការឆ្លងរាលដាលបន្តទៀត ដោយមានការបាញ់ថ្នាំសម្លាប់មេរោគ និងណែនាំប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន និងមានអនាម័យខ្ពស់។
សូមបញ្ជាក់ផងដែរថា ទូទាំងខេត្តមានអ្នឆ្លងជំងឺCOVID-19 មានចំនួន០២នាក់ ស្ថិតនៅភូមិស្វាយប្រទាល ឃុំស្វាយប្រទាល ស្រុកស្អាង ទាំង២នាក់»៕