ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Nita Chheng បានបង្ហោះសារដៀលប្រមាថ ដល់មន្ត្រីចរាចរណ៍ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ២៤ ខែមីនា កន្លងទៅ ដែលការបង្ហោះនេះ បានធ្វើឲ្យមានប្រតិកម្មមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ។

យ៉ាងណាមិញ នៅវេលាម៉ោង ១៤:០០នាទី រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ នារីខាងលើ ដែលមានឈ្មោះពិតថា ព្រាប ម៉ៃកា អាយុ២៥ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ បានចូលខ្លួនមកសារភាពកំហុសដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការធ្វេីកិច្ចសន្យា និងសុំទោសជាសារណ:ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋទូទៅផងដែរ ។

ខាងក្រោមនេះ គឺជាវីដេអូសូមទោសជាសាធារណៈ ព្រមទាំងមានធ្វើលិខិតស្នាមសូមទោសផងដែរ ៕